មិនខ្វល់ថាស៊ីរីមានមីស៊ីលការពារទំនើប អ៊ីស្រាអែលនៅតែបន្តវាយប្រហារ

0

អ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារ ទៅលើទីតាំងនៅក្នុងប្រទេសស៊ីរី ដោយមិនខ្វល់ពីប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់ស៊ីរីនោះឡើយ ។ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ត្រូវបាន កម្លាំងទាហានស៊ីរី បាញ់ទម្លាក់ ដល់ទៅ​៨ដើម ដែលបានហោះសម្តៅចូលទៅទីក្រុង Damascus ។

បណ្តាញទូរទស្សន៍ជាតិស៊ីរី នៅថ្ងៃទី​១២ ខែមករា បានផ្សាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីល ទៅកាន់ រដ្ឋធានី​ដាម៉ាកាស ប៉ុន្តែត្រូវបានទាហានការពារដែនអាកាសបាញ់ទម្លាក់ ។ ការបាញ់ប្រហារខាងលើ កើតឡើងនៅវេលាម៉ោង​២៣និង​១៥នាទី​យប់ថ្ងៃទី​១១ខែមករា ។ កម្លាំងទាហានអាកាសស៊ីរី បានវាយស្ទាក់មីស៊ីលជាច្រើនគ្រាប់ ប៉ុន្តែនៅមានមីស៊ីលវាយប្រហារចម ឃ្លាំង ទំនិញនៅក្នុងអាកាសយានដ្ឋាន ក្នុងទីក្រុង រងការខូចខាតផងដែរ ។

នេះជាលើកទីពីរហើយដែលអ៊ីស្រាអែល​បានបើកការវាយប្រហារ ទៅលើទីតាំងនៅក្នុងប្រទេសស៊ីរី​បើទោះបី ស៊ីរីមានមីស៊ីលការពារដ៏ទំនើប S-300 ​​។

កាលពីចុងខែធ្នូកន្លងមក អ៊ីស្រាអែលក៏បានបើកការវាយប្រហារទៅលើទីតាំងនៅក្នុងរដ្ឋធានីដាម៉ាកាស ផងដែរ ដោយធ្វើការវាយប្រហារពីប្រទេសលីបង់ ។

មន្ត្រីអ៊ីស្រាអែលបានប្រកាសថា រដ្ឋាភិបាលទីក្រុង Tel Aviv ​បានប្រកាស​ថា នឹងបំផ្លាញឃ្លាំងអាវុធ ទាំងអស់របស់ក្រុមហេបូឡាស និងអីរ៉ងនៅលើទឹកដីស៊ីរី ។​រុស្ស៊ីបានថ្កោលទោសការវាយប្រហារខាងលើ ដោយ​ចាត់ទុកថា​នេះជាសកម្មភាពឈ្លានពានដែនអធិបតេយ្យស៊ីរី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here