Slack សេវាកម្មផ្ញើសារកំពុងពេញនិយម ដែលប្រជែងជាមួយ email នៅពេលនេះមានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ១០ លាននាក់។ នេះបើផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ Channelnewsasia នៅថ្ងៃនេះ។
បើតាមក្រុម Developer Slack Technologies Inc ចំនួនអ្នកបង់លុយប្រើប្រាស់ Slack បានកើនឡើងច្រើនជាង ៥០% ក្នុងរយៈពេល៥ឆ្នាំនេះ ពោលគឺច្រើនជាង ៨៥ ០០០ នាក់។
សេវាកម្មប្រជែងដ៏សំខាន់របស់ក្រុម Microsoft នេះ ជាសេវាកម្មមួយផ្ដល់ជូនដល់ក្រុមហ៊ុននានា ដើម្បីពិភាក្សាការងារជំនួញផ្សេងៗ។ វាងាយស្រួល និងលឿនក្នុងការប្រាស្រ័យទាក់ទងគ្នា។
Slack ជាកម្មវិធីដោនឡូតបាន រកឃើញដោយលោក Stewart Butterfield សហគ្រិន និងអ្នកជំនួញជនជាតិកាណាដា ហើយវាត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០១៣៕
