កូរ៉េខាងត្បូង​​ប្រកាស​​ប​ង្កើន​​ការត្រួតពិនិត្យ​​បង្គន់​​សាធារណៈ​​ក្រោយ​មាន​​បង្កប់​កាមេរ៉ា​​

0

ចន្លោះពេល​មានប្រតិកម្ម​ពី​ប្រជាជន ជុំវិញ​ការ​លួច​បង្កប់​កាមេរ៉ា​នៅក្នុង​បង្គន់​សាធារណៈ អាជ្ញាធរ​កូរ៉េខាងត្បូង​បានប្រកាស​ប្ដេជ្ញា​នឹង​បង្កើន​ការត្រួតពិនិត្យ​ប្រចាំថ្ងៃ​ឲ្យបាន​តឹងរ៉ឹង​បំផុត​។ កាមេរ៉ា​ដែល​បង្កប់​ក្នុង​បង្គន់​សាធារណៈ មាន​គោលដៅ​លើ​ស្ដ្រី​។

រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ួ​លបាន​ប្រកាសថា បង្គន់​សាធារណៈ​ចំនួន​២០,៥៥៤​បង្គន់​ក្នុង​ទីក្រុង ដែល​ពីមុន​មាន​បុគ្គលិក​តែ​៥០​នាក់ និង​បង្កើន​ចំនួន​បុគ្គលិក​ដល់​៨​ពាន់​នាក់ ដើម្បីឲ្យ​ពួកគេ​បង្កើន​ការត្រួតពិនិត្យ​កាមេរ៉ា​ដែល​បង្កប់​ក្នុង​បង្គន់​សាធារណៈ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហា​ប​កូរ៉េខាងត្បូង​។ ប្រជាជន​កូរ៉េខាងត្បូង​រំពឹងថា វិធានការ​ថ្មី​នេះ​នឹង​អាចមាន​ប្រសិទ្ធភាព ទប់ស្កាត់​បទឧក្រិដ្ឋ​ផ្លូវភេទ​លើ​ស្ដ្រី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here