នៅក្នុងបទសម្ភាសន៍ជាមួយ NPR លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា លោកនឹងស៊ើបអង្កេត ការប្រើប្រាស់កម្មវិធី ដែលមានក្នុង App Store របស់ក្រុមហ៊ុនទំាងអស់ ជាពិសេសកម្មវិធីតាមដាន និងកំណត់ការ ធ្វើដំណើររបស់ស្ត្រី នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
កម្មវិធីដែលមានឈ្មោះថា Absher មានក្នុង Google Play Store បានអនុញ្ញាតឲ្យ ពលរដ្ឋអារ៉ាប៊ីសាអូឌីត ចុះឈ្មោះ “អ្នកនៅក្នុងបន្ទុក” ដោយប្រើឈ្មោះ និងលេខលិខិតឆ្លងដែន ដោយផ្តល់ឲ្យអាណាព្យាបាលនេះ នូវសមត្ថភាពក្នុងការតាមដាន ចលនាស្ត្រី និងកំណត់កន្លែង ដែលពួកគេអាចទៅបាន និងរយៈពេលពួកគេ អាចស្នាក់នៅកន្លែងណាមួយ។
បន្ទាប់មកអ្នកប្រើមិនត្រូវបានប្រាប់ឲ្យដឹង ប្រសិនបើប៉ារ៉ាម៉ែត្រដែលកំណត់ ក្នុងកម្មវិធីត្រូវបានខូច ដែលអនុញ្ញាតឲ្យអាណាព្យាបាល អាចហាមឃាត់។
លោក Cook បាននិយាយថា លោកមិនបានដឹងពីអត្ថិភាព នៃកម្មវិធីនេះ លោកបានប្រាប់ NPR ថា ក្រុមហ៊ុន Apple នឹងស៊ើបអង្កេតបញ្ហានេះ។ ការយល់ដឹងអំពីអត្ថិភាព របស់ Abshe បាននាំឲ្យមានការអំពាវនាវ ពីក្រុមសិទ្ធិមនុស្ស និងក្រុមអ្នកនយោបាយ ឲ្យដកចេញទាំងស្រុង ពីកម្មវិធីapp store។ ក្នុងចំណោមអ្នករិះគន់ គឺSen. Ron Wyden នៃរដ្ឋអរីហ្គិន។ លោក Wyden បាននិយាយលិខិត បើកចំហមួយថា “ក្រុមហ៊ុនអាមេរិកមិនគួរបើក ឬសម្របសម្រួលអយ្យកោ របស់រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីតឡើយ៕