កម្មវិធីឈ្មោះ HTC Mail ដែលជាកម្មវិធីដើមមានអ្នកដោនឡូតជាង ១០ លានដង ត្រូវបានគេដឹងថា បាត់ខ្លួនពី Google Play Store កាលពីដើមខែមករាកន្លងទៅ។
មកទល់ពេលនេះ HTC នៅតែមិនទាន់អាចយកមកវិញ និងមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការបាត់នេះនៅឡើយទេ។ ខណៈដែលអ្នកដែលកំពុងប្រើសេវាកម្ម mail របស់ HTC បានជួបបញ្ហាដូចជា ពិបាក log-in ចូល ជាពិសេសពេលផ្ញើរសារ។ ហេតុនេះហើយ ពួកគេបានចូលទៅបញ្ចេញមតិអវិជ្ជមានជាច្រើនលើកម្មវិធីនោះ មុនពេលកម្មវិធីបាត់ខ្លួនពី Play Store។
តែទោះយ៉ាងណា នៅលើវិបសាយផ្លូវការរបស់ HTC បានប្រាប់ពីវិធីចូលទៅកាន់ HTC mail តាមរយៈ link វិញជំនួសដោយការប្រើលើកម្មវិធី៕
