BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២ ខែមីនានេះ បានឲ្យដឹងថា ប្រទេសកាណាដាបានបង្ហើបថា ខ្លួនប្រហែល ជានឹងអាចអនុញ្ញាត ឱ្យការទាមទារធ្វើបត្យាប័នរបស់អាមេរិក ទៅនឹងប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន Huawei ឆ្ពោះទៅមុខ ប៉ុន្តែតុលាការត្រូវតែធ្វើការ សម្រេចចិត្តចុងក្រោយមួយជាមុនសិន។
សហរដ្ឋអាមេរិក ចង់ឱ្យលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei ដើម្បីទៅប្រឈមមុខ នឹងការកាត់ទោស លើការចោទប្រកាន់ រួមទាំងការក្លែងបន្លំ ដែលជាប់ទាក់ទងទៅនឹងការរំលោភ លើការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ នៅក្នុងប្រទេសអាមេរិក។
គួររំលឹកដែរថា លោកស្រីMeng ត្រូវបានចាប់ខ្លួន នៅប្រទេសកាណាដា ក្នុងខែធ្នូ តាមការបង្គាប់ពីសហរដ្ឋអាមេរិក។
ការឃុំឃាំងបុគ្គលិកជាន់ខ្ពស់ នៃក្រុមហ៊ុនយក្សរបស់ចិននេះ បានក្លាយទៅជាកត្តា ដែលបានធ្វើឱ្យខូចទំនាក់ទំនង រវាងចិននិងសហរដ្ឋអាមេរិក និងកាណាដា៕