ទីភា្នក់ងារសារព័ត៌មានចិនស៊ីនហួរ បានបង្កើតអ្នកអានព័ត៌មានសិប្បនិម្មិតតាមអនឡាញ ប្រើប្រាស់ប្រព័ន្ធវៃឆ្លាតAIគ្រប់គ្រងដោយកុំព្យូទ័រ។ អ្នកអានព័ត៌មានជាស្ដ្រីនេះបានបង្ហាញរូបរាងលើកដំបូង នៅក្នុងសារព័ត៌មានអនឡាញកាលពីថ្ងៃចន្ទ។
នាងបានអានព័ត៌មានទាក់ទងនឹងកិច្ចប្រជុំសភាប្រជាជនដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានបង្កើតអ្នកផ្សាយព័ត៌មានសិប្បនិម្មិត មានឈ្មោះថាXin Xiaomengនេះឡើង ដោយមានជំនួយពីក្រុមហ៊ុនបច្ចេកវិទ្យាIT។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានបញ្ជាក់ថា អ្នកអានព័ត៌មានសិប្បនិម្មិតនេះ បង្កើតឡើងពីទិន្នន័យនៃសំឡេងនិងផ្ទៃមុខ របស់អ្នកសារព័ត៌មានជាមនុស្សពិតប្រាកដ៕

សូមទស្សនាវីដេអូ៖
https://youtu.be/kwzzWN9yHhE