នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតសភានឹងប្រារព្ធនៅថ្ងៃទី១៧ ខែមេសានៅប្រទេសឥណ្ឌូនេស៊ី គណៈកម្មាធិការគ្រប់គ្រងការបោះឆ្នោតនិយាយកាលពីថ្ងៃទី៦ថា មានជនបរទេសចំនួន ១០១ នាក់មកពី ២៩ ប្រទេសក្នុងនោះមានជនជាតិជប៉ុន ១៨នាក់ ដែលកំពុង រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលត្រូវគេចុះបញ្ជីឈ្មោះខុស។
បើទោះបីជាគេនិយាយថាវាត្រូវ លុបឈ្មោះចេញពីក្នុងបញ្ជីដែលមានកំហុសក៏ដោយក្នុងការងាររបស់អ្នកបោះឆ្នោតគណបក្ស ប្រឆាំងចាត់ទុកថានេះជាបញ្ហារឿងអាស្រូវដ៏ធំមួយទាក់ទងនឹងភាពជឿទុកចិត្តនៃការបោះឆ្នោត។
យោងទៅតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតជនជាតិជប៉ុនមានច្រើនជាងគេដោយឡែក សញ្ជាតិផ្សេងទៀតរួមមានហូឡង់ ៩នាក់ អាមេរិក ម៉ាឡេស៊ី និងស្វីស៩នាក់។ អ្នកទាំងនេះមាន ទិដ្ឋាការស្នាក់នៅអចិន្រ្តៃយ៍ត្រឹមត្រូវសម្រាប់រយៈពេល ៥ឆ្នាំ ប៉ុន្តែដោយសារតែពួកគេជាសញ្ជាតិ បរទេសមិនមានសិទ្ធិបោះឆ្នោតទេ។
នៅក្នុងប្រទេសឥណ្ឌូនេស៊ីសិទ្ធិបោះឆ្នោតគឺត្រូវគ្រប់គ្រងដោយមនុស្សដែលមានអាយុលើសពី១៧ ឆ្នាំឬពលរដ្ឋរៀបការហើយបញ្ជីឈ្មោះត្រូវបង្កើតរាល់ពេលដែលការបោះឆ្នោតត្រូវធ្វើឡើង។នៅចុងឆ្នាំមុនអ្នកបោះឆ្នោតបញ្ចប់បញ្ជីឈ្មោះអ្នកបោះឆ្នោតប្រហែល ១៩០ លាននាក់៕

ប្រភព៖