ដូណាល់ ត្រាំ ដាក់​ឈ្មោះ​ថ្មី​មួយ​ឲ្យ Tim Cook អំឡុង​កិច្ចប្រជុំ​កំពូល

0

នាយក​ប្រតិបត្តិ Apple លោក Tim Cook ​ត្រូវ​បាន​ស្គាល់​ជា​បុគ្គល​ជោគជ័យ​មួយ​រូប និង​មាន​ឈ្មោះ​ល្បី​រន្ទឺ​ទូទាំង​សកលលោក។ ប៉ុន្តែ​ប្លែក​អ្វី​តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ពុំ​បាន​ហៅ​ឈ្មោះ​មេ​ក្រុមហ៊ុន​ផ្លែ​ប៉ោម​រូប​នេះ​ថា​ជា Tim Cook ឡើយ។

នា​កិច្ច​ប្រជុំ​ក្រុមប្រឹក្សាភិបាល​គោលនយោបាយ​ការងារ​កាល​ពី​ពេល​កន្លង​ទៅ​នេះ លោក Trump បាន​ហៅ​លោក Cook ថា “Tim Apple“។ តាម​ការ​ពិនិត្យ​ម្តង​ហើយ​ម្តង​ទៀត​របស់​អ្នក​ជំនាញ Trump ហាក់​ពុំ​មែន​ភ័ន្តច្រឡំ​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ទំនង​ជា​បែបបទ​ប្លែក​មួយ​របស់​លោក​ផ្ទាល់។

រំឭក​ថា​កន្លង​ទៅ​ប្រធានាធិបតី​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ រូប​នេះ ក៏​ធ្លាប់​បង្កើត​រឿងរ៉ាវ​អស់​សំណើច​ស្រដៀង​គ្នា ជុំវិញ​ការ​ហៅ​ឈ្មោះ​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Lockheed Martin ដែល​អ្នកស្រី​មាន​ឈ្មោះ​ផ្លូវការ Marillyn Hewson តែ​បែរ​ជា Trump ហៅ​ថា Marillyn Lockheed ទៅ​វិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here