ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគោលនយោបាយការងារ ធ្វើឡើងកាលពីថ្ងៃទី ៦ ខែមីនាកន្លងទៅនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានហៅឈ្មោះលោក Tim Cook ថា “Tim Apple” ដែលធ្វើឲ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ជាខ្លាំង។
នៅថ្ងៃបន្ទាប់នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានប្ដូរឈ្មោះលើគណនី Twitter របស់ខ្លួន ដោយប្ដូរពី Tim Cook ទៅជា Tim ដោយសញ្ញាផ្លែប៉ោមនៅពីក្រោយតំណាងឲ្យ “Tim Apple” ដូចការហៅរបស់លោក ដូណាល់ ត្រាំ។
គួរដឹងថាឈ្មោះថ្មីរបស់លោក Tim Cook ដែលមានសញ្ញាផ្លែប៉ោមនេះ អាចមើលឃើញតែនៅលើឧបករណ៍ iOS តែប៉ុណ្ណោះ បើនៅលើឧបករណ៍ផ្សេងចេញជាសញ្ញាជ្រុងជំនួស៕
