កាលពីថ្ងៃអង្គារកន្លងទៅ Viber បានប្រកាសជាផ្លូវការលើបណ្តាញសង្គម Twitter សម្រាប់ការអាប់ដែតកំណែកម្មវិធីផ្ញើសារថ្មីរបស់ខ្លួន ជាមួយមុខងារធ្វើឲ្យផ្ទៃក្រោយងងឹត Dark Mode ដូច Facebook បើកឲ្យប្រើប្រាស់លើ Messenger នាពេលកន្លងទៅ។
បច្ចុប្បន្នកំពុងបើកឲ្យប្រើសម្រាប់ម្ចាស់ស្មាតហ្វូន Android ដោយទាមទារឲ្យអ្នកអាប់ដែតកម្មវិធី Viber ទៅកាន់ជំនាន់ក្រោយបង្អស់សិន ហើយចូលរកមុខងារ Dark Mode បាន តាមរយៈទីតាំង More > Settings > Appearance ។ សម្រាប់ប្រព័ន្ធ iOS ខាងក្រុមហ៊ុន Viber ក៏បង្ហើបថានឹងមកដល់នាអំឡុងពេល ២ សប្តាហ៍ខាងមុខទៀត។
រំឭកថាមុខងារ Dark Mode បានផ្ទុះការពេញនិយមខ្លាំងនាមួយរយៈចុងក្រោយនេះ បន្ទាប់ពីលេចឲ្យប្រើប្រាស់នៅលើកម្មវិធីផ្ញើសារ Messenger។ អត្ថប្រយោជន៍របស់វាក្រៅពីជួយសន្សំសំចៃថាមពលថ្ម ទៀតសោតក៏ជួយការពារភ្នែកអ្នកពីការរងពន្លឺខ្លាំង និងបញ្ចៀសការរំខានភ្នែកអ្នកដទៃអំឡុងពេលចូលដំណេក។
