កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញទិន្នន័យដ៏រសើបមួយ ទាក់ទងជាមួយក្រុមហ៊ុនបណ្តាញសង្គម Facebook ថាបានប្រើមុខងារ two-factor ដើម្បីបានលេខទូរសព្ទដែលផ្តល់ដោយអ្នកប្រើប្រាស់សម្រាប់ការផ្ទៀងផ្ទាត់ពីរលក្ខខណ្ឌ Two-Factor Authentication (2FA) ក្នុងការកំណត់គោលដៅផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
យោងតាមប្រភពព័ត៌មានពី Gizmodo បានរកឃើញថា ក្រុមហ៊ុន Facebook នៅតែបន្តប្រើប្រាស់លេខទូរសព្ទ ដែលក្រុមហ៊ុនទទួលបានពីជនទី៣ (លេខទូរសព្ទដែលក្រុមហ៊ុនទទួលបានតាមរយៈមិត្តភក្តិរបស់អ្នក) ដើម្បីផ្សាយពាណិជ្ជកម្ម។
ជាទូទៅការផ្លាស់ប្តូរព័ត៌មានរបស់ខ្លួនសម្រាប់គោលបំណង ដើម្បីពង្រឹងសុវត្ថិភាពអ្នកប្រើប្រាស់ ប៉ុន្តែតាមរយៈក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យុាល័យ Northeastern University និង Princeton University បានបង្ហាញទិន្នន័យច្បាស់ៗពីក្រុមហ៊ុន Facebook ថាធ្វើដូចនេះ ដើម្បីរកលុយពីការផ្សាយពាណិជ្ជកម្មឱ្យបានកាន់តែច្រើនពីអ្នកប្រើប្រាស់លើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទោះបីក្រុមហ៊ុន Facebook បានបញ្ឈប់ការប្រើប្រាស់លេខទូរសព្ទក្នុងការផ្ទៀងផ្ទាត់ 2FA ដោយប្រើប្រាស់ App ទីបី (Third-party authenticator App) ជំនួសក៏ដោយ៕