យោងតាមរបាយការណ៍ចេញពី Cable.co.uk បានបង្ហាញទិន្នន័យប្រៀបធៀបពីទំហំថ្លៃចំណាយប្រើប្រាស់អ៊ីនធឺណិតចល័តនៃបណ្តាប្រទេសទាំង ២៣០ ក្នុងសកលលោក។
ប្រភពបង្ហាញថាជាមធ្យមក្នុងទំហំទិន្នន័យចល័ត 1GB នៅប្រទេសកម្ពុជាចំណាយអស់ ១,៤៩ ដុល្លារ ឈរចំណាត់ថ្នាក់ទី ២៣ ធៀបនឹងវៀតណាមឈរលេខ ២០ ចាយអស់ ១,៣១ ដុល្លារ ខណៈម៉ាឡេស៊ីលេខ ១៥ ចាយអស់ ១,១៨ ដុល្លារ។ ប៉ុន្តែធៀបនឹងប្រទេសថៃឈរចំណាត់ថ្នាក់ទី ៥៥ ចំណាយខ្ពស់ដល់ ២,៧៨ ដុល្លារជាមធ្យម។
និយាយពីប្រទេសដែលចំណាយតិចបំផុតធ្លាក់ទៅលើឥណ្ឌា ដោយទំហំ 1GB អតិថិជនចំណាយថវិកាត្រឹម ០,២៦ ដុល្លារតែប៉ុណ្ណោះ ហើយប្រទេសដែលចាយអស់ច្រើនបំផុតឈរនៅលេខ ២៣០ គឺ ហ្ស៊ីមបាវ៉េត្រូវចំណាយដល់ ៧៥,២ ដុល្លារឯណោះ។
![](https://i0.wp.com/cdn.nctc.gov.kh/2019/03/5c7e686897a79_1551788100_large.jpg?resize=696%2C461&ssl=1)