ក្រោយពេលមានបញ្ហារកាំរកូសរឿងមានបង្កប់កម្មវិធីដោនឡូតមានមេរោគ ដែលចាប់បាននាពេលប៉ុនា្មនខែមុននេះ រួមនិងភាពអនាធិបតេយ្យលើផ្សារកម្មវិធីនេះជាយូរហើយ។
ក្រុមហ៊ុន Mountain View បាននិយាយថា កម្មវិធីកូដពង្រឹងសុវត្ថិភាព (Application Security Improvement Program) បានជួយដល់អ្នកអភិវឌ្ឍន៍កម្មវិធីជាង ៣០ ០០០ នាក់។ អ្នកទាំងនោះបានចូលទៅជួយជួសជុលកម្មវិធីបង្កប់មេរោគ និងកម្មវិធីដែលខូចៗជាង ៧៥ ០០០(apps)ក្នុងឆ្នាំ ២០១៨។
កម្មវិធីនេះទៀតសោត ត្រូវបានប្រើប្រាស់តាំងពី៥ឆ្នាំមុន ដែលមានសមត្ថភាពពង្រឹងលើ
- SQL Injection
- File-based Cross-Site Scripting
- Cross-App Scripting
- Leaked Third-Party Credentials
- Scheme Hijacking
- JavaScript Interface Injection
លើសពីនេះ ក្រោយពេលប្រើកម្មវិធីជំនួយនេះ គេរកឃើញថា មានកម្មវិធីជាង ៥០ ពាន់លានទៀតដែលកំពុងធ្វើព្យុះភ្លៀងដល់អ្នកប្រើប្រាស់(បង្កប់មេរោគ) ខណៈមានកម្មវិធីចំនួន ៥៥% ត្រូវច្រានចោលមិនឲ្យដាក់លើ Store និងមាន ៦៦% ទៀតទុកចោលតែម្ដង៕
