Facebook និង Instagram បាន​ប្តឹង​ក្រុមហ៊ុន​ចំនួន ៤ និង​បុគ្គល ៣ រូប​នៅ​ប្រទេស​ចិន​ជុំវិញ​ការ​បង្កើត​និង​ផ្សព្វផ្សាយ​ការ​លក់​គណនី, Like និង Follower ​ក្លែងក្លាយ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន

0

តាម​រយៈ​ពាក្យ​បណ្តឹង​ជាមួយ​តុលាការ​សហរដ្ឋអាមេរិក Facebook បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​និង​បុគ្គល​ខាង​លើ​ពី​បទ​រំលោភ​បំពាន​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ដោយ​ប្រើប្រាស់​ស្លាកយីហោ​និង​ម៉ាក​របស់ Facebook/Instagram។ នាយក​ជាន់​ខ្ពស់​លោក Paul Grewal មាន​ប្រសាសន៍​ថា៖ “តាម​រយៈ​ការ​ដាក់​ពាក្យ​បណ្តឹង យើង​សង្ឃឹម​ថា​នឹង​មាន​ការ​ពង្រឹង​លើ​សកម្មភាព​ក្លែងបន្លំ​បែប​នេះ ជាមួយ​កិច្ច​ការពារ​នូវ​វេទិកា (Platform) របស់​យើង”។

Facebook ពុំ​បង្ហើប​អត្តសញ្ញាណ​នៃ​ក្រុមហ៊ុន​និង​បុគ្គល​ដែល​ខ្លួន​ប្ដឹងផ្ដល់​ឡើយ ប៉ុន្តែ​ត្រឹម​ដឹង​ថា​ពួក​គេ​កន្លង​មក​ក៏​ធ្លាប់​ផ្សព្វផ្សាយ​ការ​ប្រើប្រាស់​គណនី​ក្លែងក្លាយ​លើ Amazon, Apple, Google, LinkedIn និង Twitter ផងដែរ។

រំឭកថាគ្រប់​បណ្តាញ​សង្គម​ចាប់​ផ្តើម​រង​សម្ពាធ​យ៉ាង​ក្តៅ​គគុក ចាប់តាំង​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកកាល​ពី​ឆ្នាំ ២០១៦ ​ក្នុង​គោលបំណង​បង្កើន​នូវ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​និង​គ្មាន​ប្រភព​ច្បាស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here