Huawei នឹង​ប្ដឹង​​រដ្ឋាភិបាល​​​អាមេរិក ដែល​ហាម​ឃាត់​ផលិតផល​ខ្លួន

0

ក្រោយ​ពី​មាន​ការ​ហាម​ឃាត់​​ក្នុង​ប្រទេស​មួយ​ចំនួន​រួច​មក​ ពេល​នេះ​​ក្រុមហ៊ុន Huawei គិត​ចង់​ស្វែងរក​​យុត្តិធម៌​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ដែល​ជា​ទឹកដី​ហាម​ឃាត់​ផលិតផល​ Huawei មុន​គេ។ ផ្អែក​តាម​ប្រភព​ពីរ​ផ្សេង​គ្នា ក្រុមហ៊ុន​ចិន​មួយ​នេះ​នឹង​ប្រកាស​នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ ថា​ខ្លួន​នឹង​ឡើង​តុលាការ​ជា​មួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។

ពាក្យ​បណ្ដឹង​នឹង​ដាក់​ជូន​នៅ​សាលា​ដំបូង​នៃ​ភាគ​ខាង​កើត​​រដ្ឋ​ Texas ដែល​ជា​ទីតាំង​ទីស្នាក់ការ​របស់​ Huawei។ ពាក្យ​បណ្ដឹង​នេះ​នឹង​និយាយ​អំពី​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ឧបករណ៍​របស់​ Huawei សម្រាប់​រចនាសម្ព័ន្ធ​ 5G និង​ហាម​មិន​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក​​ប្រើ​ប្រាស់​ស្មាតហ្វូន​ Huawei។​

​​គួរ​ដឹង​ថា​សហរដ្ឋអាមេរិក​បាន​បន្ត​​លើក​ឡើង​ថា​ Huawei ប្រហែល​ជា​បាន​ផ្ដល់​ទ្វារ​ក្រោយ​ឲ្យ​រដ្ឋាភិបាល​ចិន​។ ប៉ុន្តែ​ដោយ​សារ​តែ​គ្មាន​ភស្តុតាង​​ជា​ដុំ​កំភួន​ Huawei បាន​និយាយ​ថា​រដ្ឋាភិបាល​អាមេរិក​គ្មាន​សិទ្ធ​ក្នុង​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់​ឧបករណ៍​ Huawei ដោយ​គ្មាន​ការ​កាត់​ក្ដី​នោះ​ទេ៕​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here