កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ាន​ដែល​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ជំនាន់​ទី ៥ ហៅ​កាត់​ថា​ 5G

0

និយាយ​ពី​ល្បឿន​របស់​​អ៊ីនធឺណិត​ 5G នេះ​​​គឺ​មាន​ភាព​ខុសគ្នា​បន្តិច​បន្តួច​សម្រាប់​ការ​ប្រើ​ប្រាស់​នីមួយៗ ប៉ុន្តែ​រំពឹង​ថា​នឹង​អាច​មាន​ល្បឿន​ចន្លោះ​ពី 10 Mbps ដល់​ 10 Gbps។ ល្បឿន​ប៉ុណ្ណេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​លើ​ទូរសព្ទ​ដូច​ជា​ទស្សនា​វីដេអូ​កម្រិត​ 4K, 8K ឬ វីដេអូ​ ៣៦០ ដឺក្រេ​ ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។

​​​​​​​​​គួរ​ដឹង​ថា​ការ​ប្រើ​ប្រាស់​ 5G ជា​លក្ខណៈ​ផ្លូវការ​ អាច​​ចាប់​ផ្ដើម​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០២០ នៅ​ប្រទេស​ជប៉ុន។ ស្រប​ពេល​គ្នា​នេះ​ដែរ​នៅ​ឆ្នាំ​ ២០២០ ប្រព័ន្ធ​ 5G ក៏​នឹង​ចាប់​ផ្ដើម​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្ដើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និង ប្រទេស​ចិន​ផង​ដែរ។

សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​ចំនួន​ ៤ របស់​អាមេរិក​រួម​មាន​ Verizon, AT&T, T-Mobile និង Sprint បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​ និង សិក្សា​ពី​សមត្ថភាព​របស់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់​ទី​ ៥ នេះ​​ ប៉ុន្តែ​នឹង​មិន​អាច​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​បាន​មុន​ឆ្នាំ​ ២០២០ ឡើយ។

ក្រឡេក​ទៅ​ប្រទេស​ក្បែរ​ខាង​របស់​កម្ពុជា គឺ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ២០១៨​ លោក Somkid Jatusripitak ឧប​នាយករដ្ឋមន្ត្រី​ថៃ ​បាន​បង្ហាញ​អំពី​គម្រោង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ 5G នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here