ជាការគ្រោះថ្នាក់មួយទៀតនោះគឺ YouTube ថានឹងបិទមិនឲ្យមានពាណិជ្ជកម្មទាំងអស់លើគណនីយូធូបនោះ។
សារព័ត៌មានអន្តរជាតិល្បីៗក្នុងពិភពលោក CBS, ABC, CNN និង Fox បានចុះផ្សាយពីរឿងភ្ញាក់ផ្អើលមួយកាលពីពេលកន្លងទៅ ហើយវា កំពុងបង្កគ្រោះថ្នាក់ដល់ជីវិតកុមារ បង្កឡើងដោយសារហ្គេមតាមអ៊ីនធឺណិតមួយប្រភេទដែលឲ្យឈ្មោះថា “momo Challeng”។
“Momo” ដែលវាអាចពង្វក់ក្មេងៗ ឲ្យជក់លេង និងឈានទៅការសម្លាប់ខ្លួនឯង តាមសកម្មភាពមានដូចជាចងករ ឬចាក់សម្លាប់គេឯងជាដើម។
ហ្គេមអ៊ីនធឺរណិតនេះ ត្រូវបានគេចែកចាយតាមរយៈសេវាកម្មសារឥតគិតថ្លៃ ក្នុងបណ្ដាញសង្គម ដែលមានឈ្មោះថា WhatsApp។ ក្រៅពីនេះ “Momo” ក៏ត្រូវបានគេបន្តចែកចាយនៅលើបណ្ដាញសង្គមដ៏ធំដទៃទៀត មានដូចជា Facebook, Twitter និង YouTube ផងដែរ។
មកដល់ពេលនេះ គេឃើញមាន YouTube ចេញចំណាត់ការហើយគឺ មិនឲ្យគណនីនោះ មានពាណិជ្ជកម្មអ្វីនោះទេ និយាយរួមមិនអាចរកលុយបានទៀតទេ៕