ប្រព័ន្ធកុំព្យូទ័រនៅក្នុងប្រទេស Georgia ឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ ដោយសារធ្វើការវាយប្រហារ Rifle Ryuk នាំឱ្យបិទប្រតិបត្តិការទាំងអស់។ ដោយសារតែគ្មានមធ្យោបាយដើម្បីយកឯកសារត្រឡប់មកវិញដោយមិនប្រើ decryption key នោះទេមន្ដ្រីទាំងនោះបង់ប្រាក់ចំនួន៤០០ ០០០ ដុល្លារ ជាចំនួនលោះសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដើម្បីទាញយកប្រព័ន្ធកុំព្យូទ័រឆ្លងមេរោគមកវិញ។
អាជ្ញាធរបញ្ជាក់ថា មេរោគឆ្លងនៅ លើគ្រប់ប្រព័ន្ធរបស់នាយកដ្ឋាននៅថ្ងៃទី១ ខែមីនា។ តួអង្គដ៏គួរឱ្យភ្ញាក់ផ្អើលប្រើ Ryuk ដែលជាមេរោគដ៏មានឥទ្ធិពលដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺរណិត ហើយចម្លងមេរោគ ដោយជោគជ័យលើប្រព័ន្ធព័ត៌មានវិទ្យាដែលគ្រប់គ្រងដោយ Jackson County, Georgia។ ការរីករាលដាលថ្មីរបស់យុទ្ធនាការ មេរោគ Ryuk ផ្ដោតសំខាន់លើបណ្តាញសហគ្រាសនានានៅជុំវិញពិភពលោក និងការអ៊ីន គ្រីបទិន្ន ន័យជាច្រើនក្នុងកុំព្យូទ័រផ្ទាល់ខ្លួន និងមជ្ឈមណ្ឌលទិន្នន័យ។
ជាទូទៅ Ryuk ចែកចាយមេ រោគតាមរយៈយុទ្ធនាការសារឥតបាន និងបំពាន និងធ្វើប្រតិបត្តិការជាក់លាក់មួយចំនួន ដូចជាការបង្កើតផែនទីយ៉ាងទូលំទូលាយការលួច និងការប្រមូលអត្តសញ្ញាណចាំបាច់ មុន ធ្វើប្រតិបត្តិការនីមួយៗ។ ក្នុងករណីនេះ ការវាយលុករបស់មេរោគបិទ ប្រព័ន្ធអ៊ីម៉េល របស់រដ្ឋាភិបាលស្រុកទាំងអស់។ ប្រព័ន្ធទាំងអស់គឺនៅក្រៅប្រព័ន្ធអ៊ីនធឺណិត ហើយក្នុង នោះមាននាយកដ្ឋានមួយចំនួនរួមទាំងការអនុវត្តច្បាប់ផងដែរ។ ក្នុងអំឡុងពេលចន្លោះការ វាយ ប្រហារ និងសោះស្រាយបញ្ហាឡើងវិញ ប្រតិបត្តិការទាំងអស់ត្រូវពឹងពាក់ទៅលើ ក្រដាស។
យោងទៅតាមប្រភពព័ត៌មានពីលោក Janis Mangum បង្ហាញអោយដឹងថា អ្វីគ្រប់យ៉ាង គឺត្រូវគេបិទ ហើយប្រតិបត្តិការរបស់យើងអនុវត្តតាមវិធីដែលយើងធ្លាប់ធ្វើមុនពេលមានកុំព្យូទ័រប្រើ។ យើងកំពុងការដោយប្រើក្រដាសក្នុងលក្ខខណ្ឌសម្រាប់ការងាររាយ ការណ៍និងការកក់សំបុត្រ។ យើងបន្តដំណើរការធម្មតា។ វាគ្រាន់តែមានការលំបាកបន្តិច។ “ដំបូងការវាយប្រហារនេះត្រូវគេបង្ហាញជាសាធារណៈដោយ11alive ហើយពួកគេបញ្ជាក់ ថា នាយកដ្ឋានទាំងអស់ទទួលរងផលប៉ះពាល់។ ឥឡូវនេះ ពួកគេកំពុងធ្វើការដើម្បីស្ដារ ប្រព័ន្ធ ៩១១ និងប្រព័ន្ធសង្គ្រោះបន្ទាន់ដំបូង។
អ្នកនាំពាក្យរូបនេះផុសលើហ្វេសបុកនៅថ្ងៃពុធថា”ចាប់តាំងពីមានការវាយប្រហាររួមអ៊ីម៉េល ការប្រាស្រ័យទាក់ទងមានការលំបាក ប៉ុន្តែទូរស័ព្ទរបស់យើងនៅតែដំណើរការដូច្នេះយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរក្សាដំណើរការគ្រប់យ៉ាងឱ្យបានរលូនតាមដែលអាចធ្វើទៅបាន” ។ លោកខេវីនផូ (Kevin Poe) អ្នកគ្រប់គ្រង Jackson County មានប្រសាសន៍នៅថ្ងៃសុក្រថា ដោយសារតែគ្មានមធ្យោបាយ ទើបក្រុមហ៊ុនបង់ប្រាក់ចំនួន ៤០០ ០០០ ដុល្លារ ហើយមន្រ្តី County កំពុងធ្វើការឌីគ្រីបកុំព្យូទ័រ និងម៉ាស៊ីនមេរបស់ពួកគេក្រោយពីមានសញ្ញាណដំបូងនៃការវាយប្រហារ។ អ្នកវាយប្រហារតែទាមទារប្រាក់តាម Bitcoin ដែលមិនអាចឱ្យគេតាមដានអ្នកវាយប្រហារបាន ដូច្នេះក្រុមហ៊ុន County ជួលអ្នកពិគ្រោះយោបល់ផ្នែកសន្តិសុខតាមអ៊ីនធឺណិតដែលមានបទពិសោធក្នុងការចរចាជាមួយពួកហេគឃ័រ។
ទីបំផុតអ្នកពិគ្រោះយោបល់ចំណាយប្រាក់លោះតាម Bitcoin និងដោះស្រាយជាមួយ FBI និងអ្នកជំនាញខាងអ៊ីនធឺណិត។ នេះគឺជាការវាយប្រហារដ៏ទំនើបបំផុតមួយដែលពួកគេធ្លាប់ជួបនៅសហរដ្ឋ អាមេរិក។ឧក្រិដ្ឋជនអ៊ិនធឺណិតពិតជាបានរៀបចំផែនការយ៉ាងល្អមុននឹងធ្វើការវាយប្រហារនេះដែលធ្វើឱ្យខាតដល់ប្រព័ន្ធទាំងមូលរបស់ក្រុមហ៊ុន Jackson County។ គេមិនច្បាស់ ថា តើអ្នកណាដែលស្ថិតនៅពីក្រោយការវាយប្រហារដ៏ធំនេះទេ ហើយ FBI ជឿជាក់ថា ក្រុម ឧក្រិដ្ឋជនអ៊ិនធើណិតធ្វើការវាយប្រហារមកពីភាគខាងកើតអ៊ឺរ៉ុប៕

ប្រភពព័ត៌មាន៖