Shodanដំណើរការ tool ថ្មីមួយដែលជួយអង្គភាពរកឃើញផលប៉ះពាល់លើឧបករណ៍របស់ពួកគេនៅលើអ៊ីនធឺណិត។ កម្មវិធី Shodan Monitor រក្សាទុកព័ត៌មានរបស់ឧបករណ៍ដែលប្រើអ៊ិនធឺណិត។ វាអនុញ្ញាតឱ្យអ្នកបង្កើតការជូនដំណឹង( notifications ) ដំណើរការ មុខងារស្កេន និងអាចមើលឃើញទាំងស្រុងលើអ្វីដែលអ្នកបានភ្ជាប់។
Shodan ត្រូវអ្នកជំនាញខាងសន្តិសុខប្រើប្រាស់ដើម្បីរកឱ្យឃើញកុំព្យូទ័រ ឧបករណ៍ ICS និង IoT ដែលមានមូលដ្ឋានលើអ៊ិនធឺណិតតាមរយៈការកំណត់(misconfigurations ) ។ វាគឺជាម៉ាស៊ីនស្កេនច្រកដ៏ធំដែលអនុញ្ញាតឱ្យគេវិភាគលើអ៊ិនធឺណិតក្នុងរយៈពេលមួយវិនាទី ហើយ អ្នកអាចបញ្ចូល Shodan ជាមួយ Nmap, Metasploit, Maltego, FOCA, Chrome, Firefox និងBrowser ច្រើនទៀត។
ឧបករណ៍ Shodan Monitor គឺជាឧបករណ៍ថ្មីមួយ ដែលជួយ ឱ្យអ្នកត្រួតពិនិត្យ និងស្វែងរកឧបករណ៍របស់អ្នកលើអ៊ីនធឺណិត។ ការរកឃើញទិន្នន័យលេចធ្លាយលើ cloud គេហទំព័រ phishing បានសម្របសម្រួលមូល ដ្ឋានទិន្នន័យនិងច្រើនទៀត។ ជាមួយឧបករណ៍ម៉ូនីទ័រ Shodan អ្នកអាចត្រួតពិនិត្យលើគ្រប់ឧបករណ៍របស់អ្នកដែលភ្ជាប់អ៊ីនធឺណិត។ interface របស់ tool មើលទៅច្បាស់លាស់និងផ្តោតលើតែបញ្ហាសំខាន់បំផុតប៉ុណ្ណោះ។”មិនថាអ្នកចង់តាមដាន IP 1ឬ ISP ជាមួយអតិថិជនរាប់លាននាក់នោះទេ មុខងារ Shodan បង្កើតឡើងដើម្បីគ្រប់គ្រងលើបណ្តាញគ្រប់ទំហំដោយមិនចាំបាច់បំបែកវាទេ” ។


ប្រភពព័ត៌មាន៖
https://gbhackers.com/shodan-monitor-devices/