ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានចោទប្រកាន់ពី បទឃាតកម្មលេី លោក គីម ជុងណាម ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានស្លាប់នៅក្នុងទីក្រុងកូឡាឡាំពួរ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានគេរំពឹងថា នឹងត្រូវបានដោះលែងភ្លាមៗបន្ទាប់ពីតុលាការម៉ាឡេស៊ី បានអនុវត្តការចោទប្រកាន់តិចតួច ដោយអចេតនា របួសរបស់លោកស្រី ជំនួសឱ្យឃាតកម្ម នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។
តុលាការជាន់ខ្ពស់ម៉ាឡេស៊ី បានផ្តន្ទាទោសលោកស្រី ឌៀន ធីហួង ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំនិង ៤ខែគិតចាប់ពីថ្ងៃដែលលោកស្រី ត្រូវបានគេចាប់ខ្លួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីព្រះរាជអាជ្ញា បានកែប្រែការចោទប្រកាន់របស់នាង ពីបទឃាតកម្មទៅជាការចោទប្រកាន់ដោយស្ម័គ្រចិត្តបង្ករបួស លេីលោក គីម ជុងណាម។
យោងតាមរបាយការណ៍ និងមេធាវីរបស់លោកស្រី ហួង បានទទួលយកការចោទប្រកាន់របស់លោកស្រីភ្លាមៗដោយបើកផ្លូវ សម្រាប់ការដោះលែងលោកស្រី នៅដើមខែឧសភា៕