The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃអង្គារទី២ ខែមេសានេះបានឲ្យដឹងថា អង្គការណាសាបានធ្វើការតេស្តសាកល្បង នូវឧទ្ធម្ភាគចក្រខ្នាតតូចមួយប្រភេទ ដែលជឿជាក់ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងបេសកកម្មស្រាវជ្រាវ ភពអង្គារ នាពេលខាងមុខនោះ បានធ្វើតេស្តជោគជ័យ ហើយដោយអង្គការណាសា នៅរដ្ឋកាលីហ្វ័រញ៉ា។
ឧទ្ធម្ភាគចក្រធន់តូចនេះ មានសមត្ថភាពយ៉ាងអស្ចារ្យ តាមរយៈការបញ្ជា ពីចំងាយរាប់លានម៉ាល នៅផែនដីនិងជាពិសេស អាចទ្រាំទ្រ ទៅនឹងអាកាសធាតុដ៏ក្តៅ ខ្លាំង៩០អង្សា នាពេលថ្ងៃនិងដល់១៣០អង្សាហ្វារិន ហៃនៅពេលយប់ជាមួយ នឹងទំងន់សរុបតែត្រឹម ១,៨គីឡូក្រាមប៉ុណ្ណោះ។
ការប្រើប្រាស់បច្ចេកវិទ្យា ផ្លាស់ប្តូរសារធាតុគិមី នៃស្លាបចក្ររបស់វា ដើម្បីទ្រាំទ្រទៅនឹងអាកាសធាតុ នៅលើភព។ ការដាក់ឲ្យដំណើរការឧទ្ធម្ភាគចក្រនេះ នឹងត្រូវធ្វើឡើង នៅរយៈពេល២ឆ្នាំខាងមុខនេះ ២១កក្កដា ឆ្នាំ២០២០ និងចំណាយពេល៦ខែ ក្រោយគឺនៅខែកុម្ភៈឆ្នាំ២០២១ ដើម្បីទៅដល់ភពនេះ៕
