ប្រព័ន្ធសុវត្ថិភាពក្នុងម៉ាស៊ីនស្កេនរបស់ Samsung Galaxy S10 អាចឆ្លងកាត់បាន ដោយគ្រាន់តែព្រីនលើស្នាមម្រាមដៃររបស់ម្ចាស់ទូរស័ព្ទ។ ម៉ាស៊ីនស្កេនស្នាមម្រាមដៃ ultrasonic ភ្ជាប់ មកជាមួយម៉ូដែល S10 និង S10 + ផ្តល់នូវប្រព័ន្ធសុវត្ថិភាពបន្ថែម ហើយវាចាប់យករូបភាព 3D នៅពេល security scanners មុនប្រើ 2D។ ក្រុមហ៊ុន Samsung អះអាងថា នឹងមិន អនុញ្ញាតឱ្យនរណាម្នាក់សម្របសម្រួលលើស្មាតហ្វូនប្រើស្នាមម្រាមដៃ 3D ទេ។ ប៉ុន្តែឥឡូវនេះអ្នកស្រាវជ្រាវបញ្ជាក់ថាឧបករណ៍ស្កេនស្នាមម្រាមដៃអាចហេគបានដោយប្រើ3D-printed fingerprint ។
របៀបហេគលើម៉ាស៊ីនស្កេនស្នាមម្រាមដៃ
អ្នកប្រើឈ្មោះ Imgur មានឈ្មោះថា darkshark បង្ហោះវីដេអូពន្យល់ពីរបៀបដែលគាត់ហេគ លើម៉ាស៊ីនស្កេនស្នាមម្រាមដៃដើម្បីចូលប្រើទូរស័ព្ទ។ គាត់ថតរូបស្នាមម្រាមដៃរបស់គាត់ ពីកញ្ចក់ស្មាតហ្វូនរបស់គាត់។ ក្រោយមក គាត់ប្រើកម្មវិធី Photoshop ដើម្បីកាត់យកតែ ស្នាមម្រាមដៃ។ បន្ទាប់មកដើម្បីបង្កើតស្នាមម្រាមដៃគំរូ 3D គាត់បញ្ចូលរូបភាពទៅក្នុងកម្មវិធី 3DS Max ដើម្បីបង្កើតគំរូ 3D និងបោះពុម្ពវានៅលើជ័រមួយជាមួយម៉ាស៊ីន AnyCubic Photon LCD printer ។ នៃស្នាមម្រាមដៃដែលបានបើកដោយជោគជ័យ Galaxy S10 របស់ក្រុមហ៊ុន Samsung ។
លទ្ធផលនេះធ្វើឱ្យមានជ័ររាងក្រឡាដែលមានគំរូស្នាមម្រាមដៃ 3D អាចបើក Galaxy S10 របស់ Samsung ដោយជោគជ័យ។ ក្នុងគោលបំណងដើម្បីប្រតិបត្តិការវាយប្រហារគឺត្រូវឆ្លៀតឱ្យកាសយកទូរស័ព្ទ និងថតយកស្នាមម្រាមដៃរបស់ម្ចាស់ទូរស័ព្ទ។ សេណា រីយ៉ូនៃការវាយប្រហារបង្កឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខច្រើនណាស់ ប្រសិនបើមាននរ ណាម្នាក់លួចទូរស័ព្ទបាននោះពួកគេអាចដោះសោទូរស័ព្ទដែលមានស្នាមម្រាមដៃរួចហើយ។ ភាគច្រើន កម្មវិធីផ្នែកធនាគារ ទាមទារការផ្ទៀងផ្ទាត់ស្នាមម្រាមដៃ ហើយព័ត៌មានទាំងអស់ របស់អ្នកប្រើអាចគេលួចយកបាន ហើយលុយក៏គេអាចលួចបានដោយប្រើពេលតិចជាង១៥ នាទី ប្រសិនបើទូរស័ព្ទនោះចាក់សោរសុវត្ថិភាពដោយប្រើស្នាមម្រាមដៃតតែមួយមុខ។
ការគំរាមកំហែងលើមុខងារស្កែនស្នាមម្រាមដៃរបស់ក្រុមហ៊ុន Samsung
នៅក្នុងការបង្ហោះអំពីម៉ាស៊ីនស្កេននោះ ក្រុមហ៊ុន Samsung និយាយថា “ជាមួយនឹងបច្ចេកវិទ្យាឌីជីថលស្នាមម្រាមដៃ ultrasonic ថ្មី មិនមានការផ្លាស់ប្តូរ! ផ្ទុយទៅវិញក្រុមហ៊ុន Samsung ក៏អះអាងដដែលថា គេនឹងប្រើក្បួនដោះស្រាយលើម៉ាស៊ីនដើម្បីឱ្យវាអាចរកភាពខុសគ្នារវាងស្នាមម្រាមដៃពិតប្រាកដ និងការក្លែងបន្លំមេដៃ 3D ។ ប៉ុន្តែវិធីសាស្រ្តដែលរៀបរាប់ (ចែករំលែកដោយ darkshark ) បង្ហាញបញ្ហាលើម៉ាស៊ីនស្កេន ស្នាមម្រាមដៃរបស់ក្រុមហ៊ុន Samsung ជាវិធីសាស្រ្តនៃការការពារទិន្ន័យ។ ជាការពិតវានឹង ត្រូវបានដោះស្រាយនៅក្នុងកំណែនាពេលអនាគតរបស់ម៉ាស៊ីនស្កេនទាំងនេះឬតាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធី។សម្រាប់ពេលនេះបើទូរស័ព្ទរបស់អ្នកផ្ទុកទិន្នន័យសំខាន់អ្នកគួរតែប្រើពាក្យសម្ងាត់ជំនួសវិញ។


ប្រភពព័ត៌មាន៖