ក្នុងឱកាសគម្រប់ខួប ១៥ ឆ្នាំនៃការដាក់ឲ្យប្រើប្រាស់សេវាកម្មផ្ញើសារ Gmail ក្រុមហ៊ុន Google បានចេញផ្សាយនូវមុខងារថ្មីដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការកំណត់ម៉ោងផ្ញើសារឬអ៊ីមែលទៅបុគ្គលណាម្នាក់ តាមពេលវេលាដែលបានកំណត់ ដូចការកំណត់ Schedule បង្ហោះផ្សាយលើ Facebook Page អ៊ីចឹងដែរ។
មុខងារនេះ គឺសាមញ្ញ និងងាយស្រួលប្រើប្រាស់ខ្លាំងបំផុត ដោយអ្នកធ្វើការរៀបចំផ្ញើចេញជាធម្មតា ដោយក្បែរពាក្យ Send ក៏មានបន្ថែមសញ្ញាព្រួញថ្មីមួយ សម្រាប់កំណត់ពេលវេលាផ្ញើចេញ ចំណែកឯនៅលើ Mobile គឺស្ថិតនៅផ្នែកចំហៀង (ចុចបី) ខាងលើ។
រំឭកផងដែរថា មុខងារនេះមិនទាន់បើកឲ្យប្រើប្រាស់ធំទូលាយនៅឡើយទេ ដោយសម្រាប់គណនីខ្លះស្ថិតក្រោមការរង់ចាំ ប៉ុន្តែក៏រំពឹងនឹងបើកឲ្យប្រើផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ៕
