ក្រុមហ៊ុន​ហ្វេ​ស​ប៊ុក​នឹង​ប្រើ​​បច្ចេកវិទ្យា​​វៃឆ្លាត​​ដោះស្រាយ​​បញ្ហា​ស្មុគស្មាញ​​មួយ​

0

អ្នកប្រើប្រាស់​ហ្វេ​សប៊ុក​នៅ​ទូទាំង​ពិភពលោក​កំពុ​ង​ត្អូញត្អែ​ពី​បញ្ហា​ស្មុគស្មាញ​មួយ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​។ នោះ​គឺថា​ពួកគេ​មិន​បានដឹង​ច្បាស់​ពី​មិត្ដភក្ដិ​នៅតាម​ហ្វេស​ប៊ុក ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ឡើយ ផ្ទុយទៅវិញ​ពួកគេ​បាន​ប្រើ​ហ្វេ​សប៊ុក​អញ្ជើញ​(invite)​មិត្ដ​ហ្វេស​ប៊ុក​ទាំងនោះ​ចូល​រួមព្រឹត្ដិ​ការណ៍នានា ឬ​ជូនពរ​ថ្ងៃកំណើត​របស់​ពួកគេ​តាម​ហ្វេ​សប៊ុក​ផង តែ​តាមពិត​ពួកគេ​បាន​ស្លាប់​បាត់ទៅហើយ​។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុកនឹង​ប្រើប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​។ តាមរយៈ​បច្ចេកវិទ្យា​នេះ​នៅលើ​Profile​ហ្វេ​សប៊ុក នឹងមាន​ការបែងចែក​ដាច់ចេញ​ពីគ្នា រវាង​អ្នកប្រើប្រាស់​ហ្វេ​សប៊ុក​ដែលស្លាប់​និង​អ្ន​កនៅប្រើប្រាស់​។ ហ្វេ​ស​ប៊ុកនឹង​នៅតែ​រក្សា​នូវ​កម្រង​អនុស្សាវរីយ​ឬ​ការចងចាំ​រវាង​មិត្ដភក្ដិ​នៅលើ​ហ្វេស​ប៊ុក​ដដែល គ្រាន់តែ​ពួកគេ​អាច​ដឹង​ច្បាស់​ថា​មិត្ដ​ហ្វេស​ប៊ុកណា​ម្នាក់បាន​ទទួលមរណភា​ព ចៀសវាង​ការភាន់ច្រឡំ​ដូច​មុនៗ​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី​Sheryl Sandberg ប្រធាន​ផ្នែក​ប្រតិ​បត្ដិកា​រ​ក្រុមហ៊ុនហ្វេ​សប៊ុក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here