ក្រុមហេគឃ័រជាន់ខ្ពស់មួយរូបមកពីក្រុមឧក្រិដ្ឋកម្មរុស្ស៊ីជាប់គុកដោយសារលួចចូលកុំព្យូទ័រ ចំនួនរាប់រយលាន និងចាក់សោរកុំព្យូទ័រជាមួយនឹងការលួចយកលុយ និងទាមទារប្រាក់លោះ ដើម្បីដោះសោរ។ យោងតាមប្រភពទីភ្នាក់ងារឧក្រិដ្ឋជាតិ (NCA) យោងតាមការស៊ើបអង្កេត បង្ហាញថា លោក Zain Qaiser អាយុ 24 ឆ្នាំទទួលប្រាក់ចំណេញយ៉ាងច្រើនជាមួយយុទ្ធនាការពពួក malware នៅទូទាំងពិភពលោក ដែលកំណត់គោលដៅច្រើនជាង ២០ ប្រទេស។
គាត់ត្រូវគេចាប់ដាក់គុក ៦ ឆ្នាំ ៥ ខែ។ គាត់ប្រើអត្តសញ្ញាណក្លែងក្លាយនិងក្រុមហ៊ុនក្លែងក្លាយដើម្បីបង្កើតជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មស្របច្បាប់ហើយនៅពេលដែលពួកគេទទួលការផ្សាយពាណិជ្ជកម្មពួកគេផ្សាយការផ្សព្វផ្សាយដោយភ្ជាប់ជាមួយមេរោគ។ នៅពេលអ្នកប្រើប្រាស់ចុចលើការផ្សាយពាណិជ្ជកម្មវានឹងបញ្ចូនមេរោគដែលរួមមាន Angler Exploit Kit ដែលបង្កើតឡើងដោយក្រុមការងារ Qaiser’s Russian-speaking និង browser ដែលមានផ្ទុកមេរោគ Reveton ransomware ។
មេរោគនេះប្រើភាពងាយរងគ្រោះនៅក្នុងម៉ាស៊ីនជនរង គ្រោះ និងបញ្ចូលមេរោគទៅប្រព័ន្ធ។ ប្រព័ន្ធចាក់សោរបង្ហាញពីសារមួយដែលមកពីការអនុវត្តច្បាប់ឬទីភ្នាក់ងាររដ្ឋាភិបាលហើយស្នើសុំឱ្យជនរងគ្រោះបងប្រាក់ចន្លោះ៣០០០ ដុល្លារ ទៅ១០០០ ដុល្លារ ដើម្បីដោះសោរឧបករណ៍។យុទ្ធនាការនេះប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោកហើយជនរងគ្រោះត្រូវគេបញ្ជាឱ្យបង់ថ្លៃលោះជារូបិយវត្ថុ។ គាត់រកចំណូលបានច្រើនជាង ៧០០ ០០០ ផោនតាមរយៈយុទ្ធនាការមេរោគ ហើយគាត់ត្រូវគេកំណត់ឱ្យទទួលទោសក្រោមបទ ល្មើស ១១ រួមមានការគំរាមកំហែងការក្លែងបន្លំ ការលាងលុយកខ្វក់ និងការប្រើប្រាស់កុំព្យូទ័រ ហើយត្រូវជាប់គុកនៅតុលាការ Kingston Crown “។
អ្នកស៊ើបអង្កេត NCA កំណត់អត្តសញ្ញាណគណនីហិរញ្ញវត្ថុមួយចំនួនដែលទាក់ទងនឹង Qaiser រួមទាំងគណនីរូបិយប័ណ្ណបរទេស។ សរុបទៅគណនីទាំងនេះទទួលបានប្រាក់លើសពី ១០០ ០០០ ផោនដោយគាត់មិនមានការងារធ្វើនោះដែលអាចទទួលបានប្រាក់ចំណូលទេ។


ប្រភពព័ត៌មាន៖