និស្សិតពីរនាក់នៅវិទ្យាល័យ New Jersey ហេគបណ្តាញ WiFi របស់សាលាជាច្រើនដងដើម្បីគេពីការប្រឡង។ សិស្សពីរនាក់ត្រូវរងចោទប្រកាន់ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកុំព្យូទ័រ ប៉ុន្តែ សាលារៀនមិនបញ្ចេញឈ្មោះរបស់ពួកគេទេ។ ក្នុងករណីនេះ ពួកគេប្រើកម្មវិធីកុំព្យូទ័រ ឬកម្មវិធីកុំព្យួទ័របិទបណ្តាញវ៉ាយហ្វាយរបស់សាលារៀនទាំងស្រុងដើម្បីទទួលអាចគេចពីការប្រឡង។
កម្មវិធីសិក្សារបស់សាលារៀនអាមេរិកគឺមានមូលដ្ឋានលើអ៊ីនធឺណិត បើមានការខ្វះ បណ្តាញ Wi- Fi នោះវាបង្ករការរំខានដល់ការងារប្រចាំថ្ងៃរបស់សិស្ស។ យោងតាមប្រភពរបាយការណ៍របស់ NJ បង្ហាញឱ្យដឹងថា និស្សិតដែលគេសម្ភាសនៅពេលរសៀលថ្ងៃចន្ទប្រាប់ថា គេជឿថាក្មេងប្រុសៗប្រើកម្មវិធីបម្លែងវ៉ាយហ្វាយ ឬកម្មវិធីមួយដើម្បី បញ្ជូនចរាចរច្រើនទៅ Router ដែលអាចឱ្យប្រព័ន្ធគាំងនាំ ឱ្យសិស្សមិនអាចតភ្ជាប់អ៊ីនធឺណិតនៅពេល ដែលសិស្សចូលរៀន ឬធ្វើកិច្ចការសាលា ឬប្រឡងលើកុំព្យូទ័ររបស់ពួកគេ។ សិស្សម្នាក់ ក្នុងថ្នាក់ទី១០ នៅវិទ្យាល័យស្ថិតក្នុងចំណោមសិស្ស ចំនួន ៦៣៤ នាក់និយាយថា “ថ្ងៃមួយយើងត្រូវធ្វើកិច្ចការលើ Chromebook របស់យើង ប៉ុន្តែយើងមិនអាចធ្វើសកម្មភាពអ្វីទាំងអស់ក្នុងថ្នាក់ ដោយសារតែមានការបិទវ៉ាយហ្វាយ” ។
វាធ្វើឱ្យប៉ះពាល់ដល់សិស្សនៅក្នុងថ្នាក់ទាំងអស់»។ អគ្គនាយកសាលារៀនលោក Jennifer Montesano មានប្រសាសន៍នៅថ្ងៃចន្ទថា “ការភ្ជាប់ Wi-Fi របស់យើងត្រូវគេហេគក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ ហើយពេលនេះវាមានដំណើរឡើងវិញហើយ”។ សិស្សផ្សេងទៀតនិយាយថា ប្រសិនបើអ្នកមិនចង់ធ្វើតេស្តទេអ្នកនឹងចាត់ការ ព្រោះគាត់មិនមែនជាមនុស្សតែម្នាក់គត់ដែលមិនចង់ធ្វើតេ ស្តនោះទេគឺគ្រប់គ្នានៅក្នុងថ្នាក់ទាំងអស់ក៏មិនចង់ដែរ យោងតាមរបាយការណ៍របស់ NJ ។


ប្រភពព័ត៌មាន ៖
https://gbhackers.com/two-14-year-old-boys-hacked-school-wifi-network-to-avoid-exam/