ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៤ របស់ផលិតផល Microsoft ប្រចាំខែមេសា ២០១៩

0

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៧៤ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ១៤ ចំនុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១៥ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ១៤ នោះ មានដូចតទៅៈ

  • CVE-2019-0739, CVE-2019-0753: ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។​ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។
  • CVE-2019-0806, CVE-2019-0810, CVE-2019-0812, CVE-2019-0860, CVE-2019-0861, CVE-2019-0829:ចំនុចខ្សោយនេះកើតមាននៅពេលដែល Chakra scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។
  • CVE-2019-0853: ចំនុចខ្សោយនេះកើតមាននៅពេលដែល Windows Graphics Device Interface (GDI) ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-0786: ចំនុចខ្សោយនេះកើតមាននៅលើ​ Microsoft Server Message Block (SMB) Server  ពេលដែលអ្នកវាយប្រហារ​បានប្រើប្រាស់គណនីត្រឹមត្រូវមួយដើម្បីព្យាយាមចូលប្រើប្រាស់ និងបើកឯកសារដែលមានផ្ទុកកូដមេរោគនៅតាមរយៈ Protocol SMB នៅលើម៉ាស៊ីនតែមួយ។ ការវាយលុកដោយជោគជ័យ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារ អាចធ្វើការរំលងការផ្ទៀងផ្ទាត់សុវត្ថិភាពផ្សេងៗរបស់ប្រព័ន្ធ។
  • CVE-2019-0845: ចំនុចខ្សោយនេះកើតមាននៅពេលដែល IOleCvt ព្យាយាមបើទំព័រវេបសាយដែលបានប្រើប្រាស់ ASP។​ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុក ដោយការដំណើរការកូដពីចម្ងាយ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារទទួលបានសិទ្ធ​ក្នុងការគ្រប់គ្រង​ប្រព័ន្ធរបស់ជនរងគ្រោះទាំងស្រុង។
  • CVE-2019-0790, CVE-2019-0791, CVE-2019-0792, CVE-2019-0793, CVE-2019-0795:ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft XML Core Services MSXML parser ដំណើរការពាក្យបញ្ជារពីអ្នកប្រើប្រាស់។ អ្នកវាយប្រហារអាចវាយលុកតាមចំនុចខ្សោយនេះ ដោយការដំណើរការកូដពីចម្ងាយ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារទទួលបានសិទ្ធ​ក្នុងការគ្រប់គ្រង​ប្រព័ន្ធរបស់ជនរងគ្រោះទាំងស្រុង។

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង ៧៤ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
https://portal.msrc.microsoft.com/en-us/security-guidance

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Adobe Flash Player
  • Internet Explorer
  • Microsoft Edge
  • Microsoft Windows
  • Microsoft Office and Microsoft Office Services and Web Apps
  • ChakraCore
  • ASP.NET
  • Microsoft Exchange Server
  • Team Foundation Server
  • Azure DevOps Server
  • Open Enclave SDK
  • Windows Admin Center

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីន​ទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/18306ed5-1019-e911-a98b-000d3a33a34d
  • https://portal.msrc.microsoft.com/en-us/security-guidance
  • https://www.symantec.com/blogs/threat-intelligence/microsoft-patch-tuesday-april-2019
  • https://www.jpcert.or.jp/english/at/2019/at190015.html

LEAVE A REPLY

Please enter your comment!
Please enter your name here