អ្នកប្រើប្រាស់ខ្លះមានភាពរីករាយ នូវពេលដែលគេត្រូវបានបញ្ចូលក្នុង Group Chat ណាមួយព្រោះគេគិតថា ខ្លួនគេអាចជាមនុស្សសំខាន់មួយក្នុងកិច្ចសន្ទនានោះ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ខ្លះទៀត គេមិនត្រឹមតែពុំចូលចិត្ត គេថែមទាំងមានអារម្មណ៍ធុញទ្រាន់ទៀតផង។ ឥឡូវនេះក្រុមហ៊ុន WhatsApp បានឲ្យអ្នកប្រើប្រាស់មានសិទ្ធិកំណត់ ថាតើអ្នកណា អាចបញ្ចូលគេក្នុង Group Chat បាន ដោយធ្វើការជ្រើសរើសលក្ខខណ្ឌ១ ក្នុងចំណោមលក្ខខណ្ឌ៣ “nobody គ្មានអ្នកណាម្នាក់” “my contacts អ្នកនៅក្នុងបញ្ចីទំនាក់ទំនង” ឬ “everyone មនុស្សរាល់គ្នា”។
កម្មវិធីនេះមានសារៈសំខាន់ណាស់ក្នុងការរាំងខ្ទប់ពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ប្រសិនបើអ្នកណាម្នាក់ព្យាយាម បញ្ចូលលោកអ្នកចូលទៅក្នុងក្រុមដែលផ្ទុយនឹងលក្ខខណ្ឌដែលបានកំណត់ គេនឹងតម្រូវឲ្យផ្ញើសារសុំការអនុញ្ញាតពីលោកអ្នកសិន ហើយលោកអ្នកមានឱកាស៧២ម៉ោងដើម្បីឆ្លើយតប។ លោកអ្នកអាចប្រើប្រាស់មុខងារកំណត់ថ្មីនេះដោយចូលទៅ Settings > Account > Privacy > Groups ប៉ុន្តែដោយសារក្រុមហ៊ុន WhatsApp តែងតែដាក់ឲ្យប្រើប្រាស់កម្មវិធីតាមតំបន់ ដូចនេះសម្រាប់ប្រទេសខ្មែរ យើងប្រហែលត្រូវចាំយូរបន្តិចហើយ៕
