ក្រុមហ៊ុន Facebook ទើបបានចុះផ្សាយបន្ថែមថា លេខសម្ងាត់ រាប់លានរបស់អ្នកប្រើប្រាស់ Instagram ត្រូវបានរក្សាទុកក្នុងប្រព័ន្ធផ្ទុកទិន្នន័យ ជារបៀបដែលអាចអានបាន (No password masking) ដែលផ្ទុយពីការផ្សព្វផ្សាយកាលពីខែមីនាថា មានត្រឹមតែរាប់ពាន់ប៉ុណ្ណោះ។
ទោះបីក្រុមហ៊ុន Facebook បានបញ្ជាក់ថា មានតែនិយោជិតរបស់ក្រុមហ៊ុន បានឃើញលេខសម្ងាត់ដែលអាចអានបាននោះ ហើយក្រុមហ៊ុនក៏បានធ្វើការកែតម្រូវបញ្ហានេះ ប៉ុន្តែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឲ្យអ្នកគួរ ប្ដូរលេខសម្ងាត់ចាស់ចោល ដើម្បីជួយការពារគណនីរបស់លោកអ្នក ដោយប្រើលេខសម្ងាត់ដែលលំបាកនឹងស្មាន ដូចបានបង្ហាញកាលពីខែមុនៗ និង បើកប្រើ ប្រាស់ two-factor authentication៕
