កន្លងទៅសម្រាប់អ្នកប្រើប្រាស់ Facebook Messenger ដែលចង់ទទួលបានមុខងារផ្ទៃកម្មវិធីងងឹត Dark Mode ចាំបាច់ត្រូវចូលទៅកាន់ប្រអប់សារណាមួយ ហើយធ្វើការផ្ញើចេញនូវរូប Emoji ចំណិតព្រះចន្ទដើម្បីបើកដំណើរការមុខងារនោះ។
យ៉ាងណាមិញសម្រាប់ការបន្ទាន់សម័យថ្មីនេះ Facebook បានសម្រេចបើកឲ្យប្រើប្រាស់ផ្លូវការ គ្រប់គណនីទាំងអស់ទូទាំងសកលលោក ជាមួយការភ្ជាប់ទីតាំងបើកបិទសាមញ្ញមួយក្នុងកម្មវិធីស្រាប់។
អ្វីដែលអ្នកប្រើប្រាស់ចាំបាច់ត្រូវធ្វើ គឺគ្រាន់តែចូលទៅកាន់ Google Play Store ឬ App Store ហើយធ្វើការ Update កម្មវិធី Facebook Messenger ទៅកាន់ជំនាន់ក្រោយបង្អស់ជាការស្រេច។
+វិធីបើកដំណើរការមុខងារ Dark Mode:
- ចូលទៅកាន់កម្មវិធី Messenger
- ចុចលើទីតាំង Profile ត្រង់ផ្នែកខាងឆ្វេងចំហៀងខាងលើបង្អស់
- ក្នុងទីតាំងនេះ អ្នកនឹងបានឃើញមុខងារ Dark Mode ហើយអាចធ្វើការ Turn On/Off បានជាធម្មតា។
