ពេលខ្លះ វាហាក់ដូចជាក្រុមហ៊ុន Facebook គឺមានការប្រមូលនូវទិន្នន័យកាន់តែច្រើនឡើងៗ ហើយវាក៏ប្រើប្រាស់នូវទិន្នន័យទាំងនោះទាំងដែលអ្នកមិនបានដឹងខ្លួននោះទេ (ដូចជាការប្រើប្រាស់នូវលេខទូរស័ព្ទរបស់អ្នកដែលអ្នកបន្ថែមនៅក្នុង two-factor security ដើម្បីលក់នូវ Ads) នោះ។ វាក៏មានព័ត៌មានដែលបញ្ជាក់ថា ក្រុមហ៊ុន Facebook កំពុងតែធ្វើចារកម្មទៅលើអ្នកប្រើប្រាស់ និងស្តាប់នូវការសន្ទនារបស់អ្នកថែមទៀត។
ពេលនេះ Facebook ធ្វើការបង្កើតនូវ Portal — កាមេរ៉ាដែលអនុញ្ញាតអោយអ្នកមើលជុំវិញបន្ទប់របស់អ្នកនៅពេលដែលវីដេអូ Chats ហើយពេលនេះវាក៏មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា Facebook កំពុងតែបង្កើតនូវ voice assistant ផ្ទាល់ខ្លួនក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Google, Alexa, Siri, និង Cortana ផងដែរ។
Facebook Portal ប្រើប្រាស់នូវ Alexa សម្រាប់ការបញ្ជាជាសំឡេងនោះ ប៉ុន្តែវាហាក់ដូចជាក្រុមហ៊ុន Facebook កំពុងតែធ្វើការនៅលើ voice assistant ផ្ទាល់ខ្លួន។ សម្រាប់អតីតបុគ្គលិករបស់ក្រុមហ៊ុន Facebook ប្រាប់ទៅកាន់ CNBC ថា ក្រុមការងារនៅក្នុងផ្នែក VR និង AR របស់ក្រុមហ៊ុននេះកំពុងតែធ្វើការនៅលើគម្រោងមួយនេះចាប់តាំងពីដើមឆ្នាំ ២០១៨ នេះ។


https://www.phonearena.com/news/Facebook-is-building-a-voice-assistant-but-does-anyone-want-it_id115423