Google និង Apple បាន​លុប​កម្មវិធី TikTok ចេញ​ពី​ប្រទេស​ឥណ្ឌា ដោយ​តាម​បញ្ជា​របស់​តុលាការ!

0

នាពេលថ្មីៗនេះ ក្រុមហ៊ុន Google និងក្រុមហ៊ុន Apple បានធ្វើការដកកម្មវិធី TikTok (ដែលកំពុងតែពេញនិយម ទូទាំងពិភពលោក) ចេញ​ពី​ប្រទេសឥណ្ឌា ហើយនេះបើយោងតាម របាយការណ៍ពីប្រភពពត៌មាន Reuters និង Quartz ផងដែរ។ ចំណែកឯទង្វើនេះ គឺត្រូវបាន​ធ្វើ​ឡើង​បន្ទាប់ពី ទទួលបានសំណើរពី តុលាការរដ្ឋផ្ទាល់តែម្ដង នៅក្នុងថ្ងៃទី 3 ខែមេសា ដើម្បីហាមឃាត់ មិនឲ្យកម្មវិធី TikTok មានវត្តមាន​នៅលើ Play Store របស់ក្រុមហ៊ុន Google និង App Store របស់ក្រុមហ៊ុន Apple ក្នុងប្រទេសឥណ្ឌា តទៅទៀតនោះទេ បន្ទាប់ពី​មាន​ការ​ព្រួយបារម្ភថា មនុស្សជាច្រើនកំពុងតែ ប្រើប្រាស់វាសម្រាប់ គោលបំណងលើ ប្រធានបទអាសអាភាស និងការកេងប្រវ័ញ្ចលើកុមារនានា។ល។

ប្រសិនបើយោងទៅតាម អ្នកវិភាគពីក្រុមហ៊ុន Sensor Tower បានដាក់បង្ហាញឲ្យឃើញថា កម្មវិធី TikTok ត្រូវទទួលបានអ្នកប្រើប្រាស់ ធ្វើការទាញយកចំនួនជាង 230 លានដងឯណោះ សម្រាប់តែក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ។ លើសពីនេះទៅទៀត អ្នកតំណាងសម្រាប់កម្មវិធី TikTok ក៏បានប្រាប់ទៅកាន់ ប្រភពសារពត៌មាន The Verge ថាក្រុមហ៊ុនរបស់ខ្លួនមាន “ជំនឿលើប្រព័ន្ធយុត្តិធម៌ របស់ប្រជាជនឥណ្ឌា” និង​បាន​បន្ថែមថា  “យើងក៏មានសុទិដ្ឋិនិយម អំពីលទ្ធផលយ៉ាងល្អ ដែលក្រុមហ៊ុន TikTok ទទួលបាន ដោយមានអ្នកប្រើប្រាស់ សកម្មជា​ប្រចាំ​ខែជាង 120 លាននាក់ឯណោះ នៅក្នុងប្រទេសឥណ្ឌា”។

ការចាប់ផ្ដើមធ្វើការស៊ើបអង្កេត របស់តុលាការរដ្ឋ នៃប្រទេសឥណ្ឌាទៅលើកម្មវិធី TikTok បានបន្តអស់រយៈពេល ជាច្រើនខែមកហើយ ដោយ​បន្ទាប់​មក​ដល់ពេលថ្មីៗនេះ ក៏កើតមានការអំពាវនាវ ពីរដ្ឋាភិបាលថានឹង ស្នើរសុំឲ្យកម្មវិធី TikTok ត្រូវតែហាមឃាត់ ដកចេញទាំងស្រុង​តែ​ម្ដង។ បើយោងទៅតាម សេចក្ដីប្រកាសចេញពីលោក M. Manikandan ដែលជារដ្ឋមន្រ្តី ផ្នែកបច្ចេកវិទ្យាពត៌មាន ប្រចាំរដ្ឋ Tamil Nadu ក្នុង​ប្រទេសឥណ្ឌា កាលពីខែកុម្ភៈ ឆ្នាំ 2019 ថារដ្ឋាភិបាលផ្ទាល់តែម្ដង បានផ្តល់អនុសាសន៍ ដល់ការហាមឃាត់មួយនេះ។

សរុបមក មូលហេតុចម្បង ដែលធ្វើការឲ្យមាន បញ្ហាដ៏ធំនេះកើតឡើង គឺដោយសារតែ មានការព្រួយបារម្ភពីសមាជិកសភា ក្នុងប្រទេស​ឥណ្ឌា​ថា ការបន្ដប្រើប្រាស់កម្មវិធី TikTok អាចលើកទឹកចិត្ត យុវវ័យនិងក្មេងៗជំនាន់ក្រោយ ឲ្យចូលរួមក្នុងការ “ការរិចរិលនៃវប្បធម៌ដើម” ឬក៏ “ប៉ះ​ពាល់​ដល់វប្បធម៌ជាតិ” ថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here