កម្មវិធីមានគំនិតអាក្រក់ច្រើនជាង៥០ ដែលទទួលបានការដំឡើងច្រើនជាង ៣០ លាន ត្រូវគេរកឃើញនៅលើ Google play។ វាបង្ហាញការរំខានដល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយក្នុងករណីខ្លះវាបញ្ចុះបញ្ចូលអ្នកប្រើឱ្យដំឡើងកម្មវិធីផ្សេងទៀត។ យោងទៅតាម Avast កម្មវិធីដែលមានគំនិតអាក្រក់ទាំងអស់ភ្ជាប់គ្នាដោយប្រើភាគីទីបី Android Libraries ដើម្បីបម្លែងការរឹតបន្តឹងផ្ទៃខាងក្រោយកំណែថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android Libraries ។
Libraries ទាំងនេះហៅថា “TsSdk” ហើយវាបង្ហាញនូវការរំខានជាច្រើនទៀត ដែលប្រឆាំង នឹងគោលនយោបាយរបស់ Play Store ។ ការស្រាវជ្រាវ Avast រកឃើញថា កម្មវិធីព្យាបាទត្រូវគេដំឡើងច្រើនជាង ៣០ លានដងពី Google Play មុនពេលវាត្រូវគេដកចេញ។
កម្មវិធីព្យាបាទចំនួន៥០ នៅលើ Google Play
កំណែពីរនៃ adware ដែលបានបង្ហាញ version A ទទួលបានការដំឡើងច្រើនជាង ៣.៦ លានដង។ Adware មានទាំងកម្មវិធីហ្គេម កម្មវីធីថែររាង និងកម្មវិធីកែប្រែរូបថត។ កម្មវិធីទាំងនេះភាគច្រើនត្រូវគេដំឡើងនៅក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់។
“កំណែ A មិនត្រូវបានគេយល់ច្បាស់ហើយ Adware SDK ងាយស្រួលមើលឃើញនៅក្នុងកូដ។ វាជាការរីករាលដាលតិចនៃកំណែពីរ។ ប្រភេទកំណែ A មួយចំនួនមានកូដ ដែលអាច ទាញយកកម្មវិធីបន្ថែមទៀត ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ដំឡើងវា “។ កំណែ B នៃ TsSdk ទទួលបានការដំឡើងជិត ២៨ លានដង។ Adware មានទាំងម្មវីធីថែររាង និងកម្មវិធីតន្ត្រី។ ជាញឹកញាប់ កម្មវិធីទាំងនេះ ត្រូវគេទាញយកនៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រេស៊ីល នេប៉ាល់ និងចក្រភពអង់គ្លេស។ នៅពេលគេដំឡើងវាបង្ហាញការផ្សាយពាណិជ្ជកម្មក្នុងរយៈពេលមួយម៉ោងដំបូងនៃការដំឡើងហើយក្រោយមកវានឹងបង្ហាញជាញឹកញាប់។ នៅរយៈពេលបួនម៉ោងដំបូង វាបង្ហាញពីការផ្សព្វផ្សាយពេញអេក្រង់នៅរយៈពេលចន្លោះពី១៥ នាទី ៣០ នាទី និង ៤៥ នាទីម្តង។ កំណែ B ហាក់ដូចជាមិនដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ Android កំណែ ៨.0 (Oreo) ដោយសារតែមានការផ្លាស់ប្តូរថ្មីក្នុងការគ្រប់គ្រងសេវាផ្ទៃខាងក្រោយ។
ការការពារទូទៅ និងសំណូមពរ •ពិចារណាដោយយកចិត្តទុកដាក់ចំពោះការអនុញ្ញាតដែលបានស្នើសុំ •ទាញយកកម្មវិធីពីប្រភពដែលទុកចិត្ត។
- បន្តប្រើជាមួយនឹងកំណែថ្មីបំផុត។
- អ៊ិនគ្រីបឧបករណ៍របស់អ្នក។
- ធ្វើការបម្រុងទុកទិន្នន័យសំខាន់ៗជាញឹកញាប់។ •ដំឡើងកម្មវិធីប្រឆាំងមេរោគនៅលើឧបករណ៍របស់ពួកគេ។រក្សាភាពតឹងរ៉ឹងជាមួយវដ្ត CIA ។


ប្រភពព័ត៌មាន៖
https://gbhackers.com/50-malicious-apps/