កម្មវិធី Wi-Fi hotspot មានលេខកូដ Wi-Fi ចំនួនច្រើនជាងពីរលានដងពីប្រព័ន្ធទិន្នន័យ ដែលមិនត្រូវបានការពារ។ កម្មវិធីនេះមានឈ្មោះថា WiFi Finder អ្នកប្រើប្រាស់រាប់ពាន់នាក់ទាញយកដើម្បីកំណត់ទីតាំង និងតភ្ជាប់ជាមួយ Wi-Fi hotspots ដោយមានផ្ទុកពាក្យសម្ងាត់ Wi-Fi និងព័ត៌មានបញ្ជាក់អត្តសញ្ញាណផងដែរ។
វាអនុញ្ញាតឱ្យអ្នកប្រើទទួលការចូលដំណើរការដោយគ្មានការអនុញ្ញាតចំពោះបណ្តាញ Wi-Fi សាធារណៈ និងឯកជន ដោយអាចឱ្យម្ចាស់បណ្តាញផ្តល់នូវព័ត៌មានសម្ងាត់ Wi-Fi របស់ពួកគេសម្រាប់ការតភ្ជាប់សាធារណៈដោយមិនចាំបាច់ទទួលការអនុញ្ញាតិពីពួកគេ។ យោងតាមប្រភពព័ត៌មាន Techcrunch កម្មវិធីបញ្ចេញលេខកូដបណ្តាញចំនួនច្រើនជាងពីរលាននាក់ ពីប្រព័ន្ធទិន្នន័យដែលមិនមានកិច្ចការពារ។
កំណត់ត្រានោះមានឈ្មោះបណ្តាញ Wi-Fi ទីតាំងភូមិសាស្ដ្រ BSSID និងពាក្យសម្ងាត់ដែលគេរក្សាទុកជាអត្ថបទធម្មតា។ មូលដ្ឋានទិន្នន័យត្រូវគេបើកចំហជាសារធារណៈ ដែល អនុញ្ញាតឱ្យមានការចូលដំណើរការលើមាតិកា និងការទាញយកជាដុំ។ យោងទៅតាមអ្នក អភិវឌ្ឍន៍កម្ម វិធីកម្មវិធីផ្ដល់តែពាក្យសម្ងាត់ដល់សារធារណៈ ប៉ុន្ដែទិន្នន័យបង្ហាញមួយចំនួនពាក់ព័ន្ធទៅនឹងពាក្យសម្ងាត់របស់បណ្ដាញវ៉ាយហ្វាយតាមផ្ទះត្រូវគេរក្សាទុក។ ។
ផលប៉ះពាល់នេះបង្កឱ្យមានការគំរាមកំហែងដ៏ធ្ងន់ធ្ងរដោយអ្នកវាយប្រហារអាចប្រើពាក្យសម្ងាត់ដើម្បីចូលទៅកាន់បណ្តាញតាមផ្ទះនិងកែប្រែការកំណត់រ៉ោតទ័រ(router ) ដើម្បីដឹកនាំមេរោគតាមរយៈម៉ាស៊ីនបម្រើ ដែលមានគ្រោះថ្នាក់ និងការកំណត់អត្តសញ្ញាណទិន្ន័យសំខាន់។
បច្ចេកវិទ្យា Techcrunch បញ្ជាក់ឱ្យដឹងថា ប្រព័ន្ធទិន្នន័យដែលគេលាក់មានព័ត៌មានទំនាក់ទំនងសម្រាប់ម្ចាស់បណ្ដាញវ៉ាយហ្វាយណាមួយ ប៉ុន្តែទីតាំងភូមិសាស្រ្តនៃបណ្តាញ Wi-Fi នីមួយៗមានជាប់ទាក់ទងគ្នានៅលើផែនទីនៅក្នុងតំបន់លំនៅដ្ឋានទាំងស្រុង ឬកន្លែងដែលគ្មានអាជីវកម្ម។ ចំណុចចូលប្រើវ៉ាយហ្វាយគឺជាចំនុចចូលរបស់ពួកហេគឃ័រដើម្បីធ្វើការការកំណត់ពាក្យសម្ងាត់ រកពាក្យសម្ងាត់ដើម ឬចែករំលែកពាក្យសម្ងាត់ ដែលវាសុទ្ធតែអាចបង្ករផលប៉ះពាល់ដល់សុវត្ថិភាពបណ្តាញ។តាមរយៈការអាចភ្ជាប់ទៅប្រព័ន្ធវ៉ាយហ្វាយ ពួកហេគឃ័រអាចចូលប្រព័ន្ធរបស់អ្នកប្រើប្រាស់ដោយផ្ទាល់ហើយអាចជ្រៀតចូលទៅក្នុងបណ្តាញ។


ប្រភពព័ត៌មាន៖
https://gbhackers.com/2-million-wi-fi-passwords/