ធនាគារត្រូវឡោមព័ទ្ធដោយពួក Hacker ដែលមានភាពវាងវៃនិងជឿនលឿន

0

ក្នុងរយៈពេល ១២ ខែចុងក្រោយនេះគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦៧ ភាគរយនៃស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ ឥណទានសហជីពនិងអ្នកដែលចូលរួមក្នុងរបាយការណ៍ស្តីពីសន្តិសុខអ៊ីនធឺណិតដែលចេញផ្សាយក្នុងខែនេះដោយក្រុមហ៊ុនសន្តិសុខ Carbon Black និយាយថាពួកគេត្រូវវាយប្រហារដោយការប៉ុនប៉ងវាយប្រហារតាមអ៊ីនធឺណិតនិងការ Hack ។

លើសពីនេះទៅទៀត ៧៩ ភាគរយនិយាយថាពួក Hacker ក្លាយទៅជាមនុស្សដែលមានភាពជឿនលឿនជាងមុន។ ប៉ុន្តែការការពារតាមប្រព័ន្ធអ៊ិនធឺរណែតមិនអុនវត្តទុកជាមុនជាមួយនឹងចំនួនអ្នកលួចចូលប្រព័ន្ធធនាគារ ដែលរបាយការណ៍បង្ហាញថាការវាយប្រហារជាច្រើនជោគជ័យ។

ការវាយប្រហារជាច្រើនដែលរួមបញ្ចូលនៅក្នុងរបាយការណ៍រួមមានការរំខានសេវាកម្មធនាគារឬលុបកំណត់ត្រាហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រការ hack ដែលកើនឡើង ១៦០ ភាគរយក្នុងរយៈពេល ១២ ខែចុងក្រោយ ក្នុងនោះ​ ៣២% នៃធនាគារនិយាយថាពួក Hacker ប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងបិទពួកគេចេញពីប្រព័ន្ធ។

លោក Tom Kellermann ប្រធានសន្តិសុខអ៊ិនធើណែតនៅ Carbon Black’s និយាយថា “វាជាអ្វីដែលយើងគួរតែមានការព្រួយបារម្ភយ៉ាងខ្លាំង” ។ភាពងាយរងគ្រោះលើប្រព័ន្ធអ៊ីនធឺណិតរបស់ធនាគារជាច្រើនត្រូវណែនាំនៅពេលពួកគេបើកដំណើរការវេទិកាថ្មីមួយដូចជាធនាគារតាមអ៊ីនធឺណិតធនាគារចល័តឬអ្វីផ្សេងទៀត។

លោក Kellermann ប្រាប់លោក Bobsguide ថានិន្នាការរបស់ធនាគារក្នុងការចាប់ផ្តើមសេវាកម្មនិងវេទិកាថ្មីដែលគ្មានការយកចិត្តទុកដាក់ទៅលើសន្តិសុខ “គឺជាកំហុសឆ្គងប្រព័ន្ធហើយវាគឺជាកំហុសដ៏គួរឱ្យភ័យខ្លាច” ។ ជាញឹកញាប់ណាស់ Kellermann និយាយថាក្រុមសន្តិសុខកំពុងព្យាយាមស្វែងរកភាពងាយរងគ្រោះយ៉ាងសកម្ម។

ប្រភព ៖

https://futurism.com/banks-sophisticated-hackers

LEAVE A REPLY

Please enter your comment!
Please enter your name here