ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ថា លោក Jorge Rodriguez រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងព័ត៌មានរបស់ប្រទេសវ៉េណេស៊ុយ អេឡាបាននិយាយ កាលពីថ្ងៃអង្គារថា មនុស្ស៥នាក់ត្រូវបានចាប់ខ្លួន និង១៩នាក់ផ្សេង ទៀតត្រូវបានគេស្វែងរក បន្ទាប់ពីការវាយប្រហារ ប្រឆាំងនឹងប្រព័ន្ធអគ្គីសនីជាតិ (SEN) នៅចន្លោះថ្ងៃទី៧ និង២៨ ខែមីនា កន្លងទៅនេះ ។
ថ្លែងពីវិមាន Miraflores លោក Rodriguez បានបង្ហាញរបាយការណ៍ ស្តីពីការស៊ើបអង្កេតទៅលើការវាយប្រហារ ប្រឆាំងនឹងប្រព័ន្ធអគ្គីសនី ដែលបណ្តាលឱ្យមានការដាច់ចរន្តនៅក្នុងខែមីនា ។
មន្ត្រីរូបនេះក៏បាននិយាយ ផងដែរថា អ្នកជំនាញដែលពាក់ព័ន្ធ នឹងការវាយប្រហារពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែមីនា កំពុងរស់នៅក្នុងលំនៅដ្ឋាន មួយដែលជាកម្មសិទ្ធិរបស់មន្រ្តីកងកម្លាំងប្រដាប់ អាវុធសហរដ្ឋអាមេរិក ខណៈជនសង្ស័យ៣នាក់ផ្សេងទៀតត្រូវបានគេដឹងថាបានស្នាក់ នៅដាច់ដោយឡែក ពីគ្នានៅក្នុងទឹកដីសហរដ្ឋអាមេរិក អេស្ប៉ាញ និងកូឡុំប៊ី ។
លោកបាននិយាយថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ជាង៥០ភាគរយនៃស្ថានីយអគ្គីសនីរបស់ប្រទេសត្រូវបានគេបោសសម្អាត ។
លោក Rodriguez បាននិយាយថា “នៅចន្លោះថ្ងៃទី៧ និងថ្ងៃនេះមានការវាយប្រហារតិចតួចចំនួន៤៥ករណីហើយរដ្ឋាភិបាល របស់លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ កំពុងប្រឈមនឹងស្ថានភាពនេះ” ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានថ្កោលទោស “ការជំរុញទឹកចិត្តខាងផ្នែកនយោបាយ” ដែលនៅពីក្រោយការវាយប្រហារនេះ ។ ការដាច់ចរន្តអគ្គិសនីដែលប៉ះពាល់ដល់សេវាសាធារណៈផ្សេងៗដូចជា ទឹក ឧស្ម័ន និងការដឹកជញ្ជូនបានធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់ពលរដ្ឋវ៉េណេស៊ុយអេឡា ៕
