និយ័តករសុវត្ថិភាព រថយន្តអាមេរិកបានឲ្យដឹងថាពួកគេបានពង្រីកការស៊ើបអង្កេត លើការត្រួតពិនិត្យថង់ខ្យល់ (ពោងសុវត្ថិភាព) ដែលមិនដំណើរការចំនួន ១២,៣លានគ្រឿងរួមទាំងរថយន្តរបស់ក្រុមហ៊ុន ផលិតរថយន្តជប៉ុនចំនួន៣នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៩។
យានយន្តដែលផលិតដោយក្រុមហ៊ុនToyota Motor Corp ក្រុមហ៊ុន Honda Motor និងក្រុមហ៊ុន Mitsubishi Motors Corp ពីឆ្នាំម៉ូដែល២០១០ ដល់ឆ្នាំ២០១៩ បច្ចុប្បន្នគឺជាផ្នែកមួយនៃការស៊ើបអង្កេតរួមជាមួយក្រុមហ៊ុន Hyundai Motor Co. , Kia Motors Corp និងFCA US LLC របស់កូរ៉េខាងត្បូង។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ ផ្លូវហាយវេបានឱ្យដឹងថាការស៊ើបអង្កេតដែលបានពង្រីកនេះ បានកើតឡើងបន្ទាប់ពីនិយ័តករបានរកឃើញការប៉ះទង្គិចគ្នា ថ្មីៗចំនួនពីរទាក់ទងនឹងរថយន្តតូយ៉ូតាកូរ៉ូឡាដែលនៅក្នុងនោះ ថង់ខ្យល់មិនបានដំណើរការនិងមនុស្សម្នាក់បានស្លាប់។
អង្គភាពគ្រប់គ្រងពោងអេឡិចត្រូនិក ដែលផលិតដោយក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត ZF-TRW របស់អាមេរិកអាចបរាជ័យក្នុងគ្រោះថ្នាក់ប្រហែលជាអាចដោយសារតែ សញ្ញាអគ្គីសនីនៅក្នុងគ្រោះថ្នាក់ដែលអាចបិទដំណើរការសៀគ្វី បញ្ជាខ្យល់ដែលបំពាក់នៅក្នុងកាបីនអ្នកដំណើរ៕