របាយការណ៍៖លោក Son ស្ថាបនិក SoftBank បាត់បង់ប្រាក់ ១៣០លានដុល្លារ លើ Bitcoin

0

កាសែត Wall Street Journal បានរាយការណ៍ថា លោក Masayoshi Son ជាស្ថាបនិកមហាសេដ្ឋី នៃក្រុមហ៊ុន SoftBank Group Corp បានធ្វើឲ្យលោកខាតបង់ប្រាក់ ច្រើនជាង១៣០លានដុល្លារ នៅពេលលោកលក់ចេញ ខណៈតម្លៃរូបិយប័ណ្ណឌីជីថល បានឡើងដល់កំពូល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុននេះបានឲ្យដឹងថា លោក Son បានបើកដំណើរការ មូលនិធិវិនិយោគទុនធំជាងគេ របស់ពិភពលោកលើកម្លាំង នៃការវិនិយោគរយៈពេលវែងរបស់លោក បានធ្វើឲ្យមានការវិនិយោគ នៅតាមអនុសាសន៍ របស់ក្រុមហ៊ុន Bitcoin booster ដែលក្រុមហ៊ុនវិនិយោគ SoftBank បានទិញនៅឆ្នាំ២០១៧ ។

ការវិនិយោគនេះ បានឈានដល់កម្រិតកំពូល នៃភាពវឹកវរនៃរូបិយប័ណ្ណ bitcoin នៅចុងឆ្នាំ២០១៧ បន្ទាប់ពីរូបិយប័ណ្ណ ឌីជីថល បានកើនឡើងច្រើនជាង១០ ដងក្នុងឆ្នាំនោះ។ ទំហំពិតប្រាកដ នៃការភ្នាល់មិនត្រូវបានកំណត់ទេ ប៉ុន្តែ bitcoin បានឡើងដល់ជិត ២០,០០០ដុល្លារ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ និងលោក Son បានលក់នៅដើមឆ្នាំ២០១៨ បន្ទាប់ពី bitcoin បានធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here