ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួនកំពុងបង្កើតវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងប៉េកាំងក្នុងភាព ជាដៃគូជាមួយសាកលវិទ្យាល័យ Tsinghua ដើម្បីសិក្សាអំពីបច្ចេកវិទ្យារថយន្តដោយប្រើថាមពលអ៊ីដ្រូសែន និងបច្ចេកវិទ្យាបៃតងផ្សេងទៀតអាចបន្ធូរបន្ថយបញ្ហាបរិស្ថាន នៅប្រទេសចិនយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
តាមប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន Toyota ថា គំនិតផ្តួចផ្តើមនេះដោយប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Akio Toyoda ដែលមាន សុន្ទរកថាមួយនៅសកលវិទ្យាល័យ Tsinghua គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនក្នុងការចែករម្លែកបច្ចេកវិទ្យាបន្ថែមជាមួយប្រទេសចិន នៅពេលខ្លួនស្វែងរកការពង្រីកអាជីវកម្ម របស់ខ្លួននៅក្នុងប្រទេសដោយបង្កើនសមត្ថភាពផលិតកម្ម។
Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិទ្យាស្ថានស្រាវជ្រាវរួមគ្នារបស់ Tsinghua-Toyota “Tsinghua-Toyota Joint Research Institute” នឹងធ្វើការស្រាវជ្រាវ លើរថយន្ត និងបច្ចេកវិទ្យាថ្មីដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅក្នុងប្រទេសចិនរួមទាំងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
