សន្និសីទអន្តរជាតិលើកទី១ ស្តីពីបច្ចេកវិទ្យា blockchain និងរូបិយប័ណ្ណ ត្រូវបានធ្វើឡើងនៅក្នុង ទីក្រុងព្យុងយ៉ាង នៅកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់វិទ្យុអាស៊ីសេរីបានឱ្យដឹងថា សន្និសីទបច្ចេកវិទ្យា Blockchain អន្តរជាតិ-កូរ៉េ ត្រូវបានគេដាក់ឱ្យដំណើរការ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការដំណើរការរយៈពេល ៨ថ្ងៃ នៅរដ្ឋធានីរបស់កូរ៉េខាងជើង។
របាយការណ៍នេះបានឱ្យដឹងថា ព្រឹត្តិការណ៍ដែលពន្យារពេល ចាប់តាំងពីខែកញ្ញា ឆ្នាំមុនបាននាំអ្នកជំនាញប្រហែល ១០០នាក់ នៅក្នុងវិស័យបច្ចេកវិទ្យា ទំនើបចុងក្រោយ នៅជុំវិញពិភពលោក។
វិទ្យុអាស៊ីសេរីបានឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ និងអង្គារហើយអ្នកចូលរួម ក៏នឹងរីករាយជាមួយ ដំណើរទស្សនកិច្ចរៀបចំមួយ ដែលរួមមានការធ្វើ ដំណើរទៅកាន់ភូមិព្រំដែន Panmunjom ដែលជាបទឈប់បាញ់គ្នា នៅតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េទាំងពីរ ៕
