ក្រុមហ៊ុន Amazon និង Google បាននិយាយថា ពួកគេបានយល់ព្រមអនុញ្ញាត ឲ្យកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ កម្សាន្តគ្នាទៅវិញទៅមក ដើម្បីធ្វើការនៅលើវេទិការបស់ពួកគេ ដោយបញ្ចប់ការស្ទាបស្ទង់ លើវីដេអូរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទំាង២ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុននេះបានឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធី YouTube ជាផ្លូវការនឹងមាននៅលើទូរទស្សន៍ Amazon’s Fire TV នៅប៉ុន្មានខែខាងមុខនេះ ដោយអនុញ្ញាត ឲ្យអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Amazon អាចចូលមើលវីដេអូតន្រ្តី ភាពយន្ត និងមាតិកាតន្ត្រីផ្សេងទៀត ពីសេវាកម្មរបស់ Google ។
កិច្ចព្រមព្រៀងនេះ ក៏អាចឲ្យសមាជិក Amazon Prime ចូលទៅ Chromecast ឬប្រើឧបករណ៍ទូរទស្សន៍ Android ដើម្បីចូលមើលមាតិកាវីដេអូរបស់ Amazon ។ កិច្ចព្រមព្រៀងនេះ ទំនងជាបញ្ចប់នូវការរអាក់រអួល រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស២ ដែលធ្វើឲ្យមានការលំបាក ឬមិនអាចទៅរួចសម្រាប់អ្នកប្រើ នៃសេវាវីដេអូមួយ ដើម្បីប្រើវេទិកា ដើម្បីចូលប្រើកម្មវិធីរបស់អ្នកដទៃ។
លោក Heather Rivera ប្រធានផ្នែកភាពជាដៃគូផលិតផលនៅ YouTube បាននិយាយថា យើងមានការរំភើបរីករាយ ក្នុងការធ្វើការជាមួយក្រុមហ៊ុន Amazon ដើម្បីចាប់ផ្តើមកម្មវិធី YouTube ជាផ្លូវការនៅលើ ឧបករណ៍អេឡិចត្រូនិក នៅទូទាំងពិភពលោក ។ ការនាំយកបទពិសោធ YouTube របស់យើងទៅទូរទស្សន៍ Amazon Fire ផ្តល់ឲ្យអ្នកប្រើរបស់យើង នូវវិធីជាច្រើនទៀត ដើម្បីមើលវីដេអូ និងអ្នកបង្កើតដែលពួកគេស្រឡាញ់៕
