Facebook ត្រៀម​កញ្ចប់​លុយ​ ៣ ពាន់​លាន​ដុល្លារ​ សម្រាប់​សម្រួល​គ្នា​ជា​មួយ​នឹង​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​ (FTC)

0

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បណ្ដាញ​សង្គម​យក្ស​ Facebook បាន​ប្រកាស​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ១ ឆ្នាំ ២០១៩ ដែល​ជា​លទ្ធផល​គឺ​អាច​រក​ចំណូល​បាន​ ១៥,០៨ ពាន់​លាន​ដុល្លារ​ ខ្ពស់​ជាង​ការ​​ព្យាករណ៍​របស់​ Wall Street។

​ក្នុង​សេចក្ដី​ប្រកាស​​ដដែល​នេះ​ Facebook ក៏​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ត្រៀម​កញ្ចប់​លុយ​ ៣ ពាន់​លាន​ដុល្លារ​ សម្រាប់​សម្រួល​គ្នា​ជា​មួយ​នឹង​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​ (FTC) ដែល​អាច​ពិន័យ​ Facebook ចន្លោះ​ពី ៣ ទៅ ៥ ពាន់​លាន​ដុល្លារ​ លើ​បញ្ហា​សិទ្ធ​ឯកជន។

គួរ​ដឹង​ថា​ Facebook ទទួល​រង​ការ​រំខាន​ឥត​ឈប់ឈរ​ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ចាប់​តាំង​ពី​រឿង​​​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​អ្នក​ប្រើ​ដល់​​ក្រុមហ៊ុន Cambridge Analytica រហូត​ដល់​​ការ​​ផ្សព្វផ្សាយ​អំពី​​ពាក្យ​សំដី​មិន​សមរម្យ​បញ្ឆេះ​​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ជា​ដើម។

ការ​ពិន័យ​នេះ អាច​ជា​ការ​ពិន័យ​​ដ៏​ធំ​មួយ​សម្រាប់​​ Facebook ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ប៉ុន្តែ​វា​នៅ​តិច​តួច​ណាស់​បើ​ប្រៀប​នឹង​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ ដែល​អាច​រក​បាន​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ខាង​ក្រោម​ជា​ទិន្នន័យ​សំខាន់​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ១ ឆ្នាំ ២០១៩ របស់​ Facebook ៖

  • ចំណូល ៖ ១៥,០៨ ពាន់​លាន​ដុល្លារ (កើនឡើង ២៦% ធៀបនឹងឆ្នាំមុន)
  • អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ ៖ ១,៥៦ ពាន់​លាន​នាក់
  • អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ ៖ ២,៣៨​ ពាន់​លាន​នាក់

LEAVE A REPLY

Please enter your comment!
Please enter your name here