ការរក្សាសុវត្ថិភាពនៅលើប្រព័ន្ធបណ្តាញសង្គម

0

១. តើអ្វីទៅជាប្រព័ន្ធបណ្ដាញសង្គម?

ប្រព័ន្ធបណ្ដាញសង្គម គឺពេលខ្លះត្រូវបានគេសំដៅទៅលើប្រព័ន្ធដែលប្រើសម្រាប់ស្វែងរកមិត្តភក្តិ (friend-of-a-friend) អ្នកអាចធ្វើការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីតាមរយៈមនុស្សដែលអ្នកស្គាល់។ គោលបំណងនៃបណ្តាញ​ទំនាក់ទំនងមួយចំនួនអាចជា បណ្តាញសង្គម ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតមិត្តភាព ឬបង្កើតទំនាក់ទំនងស្នេហា ខណៈពេលដែលអ្នកផ្សេងទៀតប្រើប្រាស់វាសម្រាប់ផ្តោតលើការបង្កើតទំនាក់ទំនងក្នុងការធ្វើអាជីវកម្ម។ ទោះបីជាលក្ខណៈនៃបណ្តាញគេហទំព័រសង្គមមានភាពខុសប្លែកៗគ្នាក៏ដោយ ក៏វាតម្រូវឱ្យអ្នកផ្តល់ព័ត៌មានអំពីខ្លួនអ្នក និងផ្តល់ជូននូវយន្តការទំនាក់ទំនងមួយចំនួន (វេទិការជជែកកំសាន្ត អ៊ីមែល ផ្ញើសារបន្ទាន់) ដែលអាចឱ្យអ្នក​តភ្ជាប់ជាមួយអ្នកប្រើផ្សេងទៀត។  នៅលើគេហទំព័រមួយចំនួនអ្នកអាចស្វែងរកមនុស្សដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាក់លាក់ណាមួយ ​ខណៈដែលគេហទំព័រផ្សេងទៀតតម្រូវឱ្យអ្នក ណែនាំខ្លួនទៅដល់មនុស្សថ្មីតាមរយៈ​ការភ្ជាប់ទំនាក់ទំនង​ផ្សេងៗដែលអ្នកបានចែករំលែក។

២. តើគេហទំព័រទាំងនេះមានផលប៉ះពាល់ដល់សុវត្ថិភាពអ្វីខ្លះ?

គេហទំព័របណ្តាញសង្គមពឹងផ្អែកលើការតភ្ជាប់ និងទំនាក់ទំនង ដូច្នេះពួកគេលើកទឹកចិត្តឱ្យអ្នកផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៅក្នុងបណ្ដាញនោះ។ នៅពេលដែលអ្នកធ្វើការសម្រេចចិត្តថា​នឹងផ្ដល់ព័ត៌មានរបស់អ្នក​ទៅក្នុងគេហទំព័រនោះ អ្នកត្រវឆ្ងល់ថា តើព័ត៌មានរបស់អ្នកនិងត្រូវបានបង្ហាញយ៉ាងម៉េច? យើងមិនអាចធ្វើការប្រយ័ត្នចំពោះព័ត៌មានរបស់យើងបាន ដូចនឹងពេលជួប​នរណាម្នាក់ដោយផ្ទាល់នោះទេពីព្រោះ

  • អ៊ិនធឺណិតបានផ្តល់ឲ្យយើងនូវអារម្មណ៍មិនច្បាស់លាស់
  • ដោយយើងមិនអាចមើលឃើញថាព៍ត៌មានទាំងនោះត្រូវបានរក្សាទុកដូចម្ដេច ដូចនេះវានិងធ្វើឲ្យយើងមានអារម្មណ៍អសុវត្ថិភាព
  • ពួកគេកែតម្រូវព័ត៌មានសម្រាប់មិត្តភក្តិរបស់ពួកគេ ដែលបានភ្លេចថាអ្នកដទៃអាចនឹងឃើញវាដែរ
  • ពួកគេចង់បង្ហាញសក្ដានុពលទៅកាន់មិត្តភក្តិ ឬសហការីរបស់ខ្លួន

ខណៈពេលដែលមនុស្សភាគច្រើនប្រើគេហទំព័របណ្ដាញទាំងនេះ វាមិនបង្កជាការគំរាមកំហែងដល់នរណាម្នាក់នោះទេ តែជនឆ្លៀតឪកាសអាចធ្វើការលួចយកព័ត៌មានទាំងនោះដោយងាយស្រួល ទៅតាមចំនួននៃព័ត៌មានផ្ទាល់ខ្លួន​ដែលគេអាចយកបាន។​  ពេលដែលពួកវាមានពត៌មានកាន់តែច្រើនអំពីអ្នក វាកាន់តែងាយស្រួលសំរាប់ពួកគេគ្នុងការទាញយកផលប្រយោជន៍ពីអ្នក។ Predators អាចបង្កើតទំនាក់ទំនងតាមអ៊ិនធឺណិត​ហើយបន្ទាប់មក​បញ្ចុះបញ្ចូល​បុគ្គលណាដែលមិនជឿជាក់ឱ្យមកជួបពួកគេដោយផ្ទាល់។  ពេលនោះវាអាចបណ្ដាលឱ្យមានស្ថានភាពគ្រោះថ្នាក់កើតឡើងបាន។ ព័ត៌មានផ្ទាល់ខ្លួនក៏អាចត្រូវបានប្រើដើម្បីធ្វើការវាយប្រហារផ្នែកវិស្វកម្មសង្គម(Social Engineering) បានផងដែរ។

បន្ថែមពីនេះ តាមរយៈការពេញនិយមរបស់គេហទំព័រទាំងនោះ  អ្នកវាយប្រហារអាចប្រើវាដើម្បីចែកចាយកូដមេរោគ បានផងដែរ។ គេហទំព័រដែលប្រើប្រាស់កម្មវិធីដែលបង្កើតឡើងដោយភាគីទី៣ គឺជាគេហទំព័រដែលងាយរងគ្រោះបំផុត​។ អ្នកវាយប្រហារអាចបង្កើតកម្មវិធី មើលទៅដូចជាកម្មវិធីធម្មតា ខណៈពេលដែលវាបានចម្លងមេរោគទៅក្នុងកុំព្យូទ័ររបស់អ្នក ឬចែករំលែកព័ត៌មានរបស់អ្នកដោយសម្ងាត់ និងគ្មានការសង្ស័យ។

៣. តើអាចការពារខ្លួនតាមរបៀបណា?

  • ធ្វើការកំណត់ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវចែករំលែក សូមមេត្តាកុំចែករំលែកព័ត៌មានដែលនាំឲ្យមានគ្រោះថ្នាក់ ដូចជាអសយដ្ឋាន ឬព័ត៌មានអំពីកាលវិភាគ ឬទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើកម្មវិធីភ្ជាប់ទំនាក់ទំនងនោះតម្រូវឲ្យអ្នកចែករំលែក ឬបង្ហោះ ព័ត៌មានអំពីអ្នក ត្រូវប្រាកដថាព័ត៌មានទាំងនោះមិនធ្វើឲ្យអ្នករំខាន​ និងមានគ្រោះថ្នាក់នៅពេលមានអ្នកដទៃដឹង។ ម្យ៉ាងទៀតត្រូវធ្វើការសម្រចចិត្តឲ្យបានច្បាស់នៅពេលអ្នកចែករំលែកព័ត៌មាន ដែលរួមទាំងរូបថត និងព័ត៌មានដែលទាក់ទងនឹងខ្លួនអ្នកផ្ទាល់។
  • ត្រូវចាំថាបណ្ដាញអិនធឺណិតគឺជាបណ្ដាញសាធារណៈ សូមចែករំលែកតែព័ត៌មានដែលអ្នកចង់ឲ្យនរណាម្នាក់ឃើញតែប៉ុណ្ណោះ។ ដែលរួមបញ្ចូលទាំងព័ត៌មាន និងរូបភាពនៅក្នុង profile និងនៅក្នុង blogs និងនៅក្នុង forums ផ្សេងៗទៀតជាដើម។ នៅពេលដែលអ្នកចែករំលែកព័ត៌មាននៅក្នុងពិភពអនឡាញ (អិនធឺណិត) អ្នកមិនអាចយក ឬលុបព័ត៌មានទាំងនោះវិញបានទេ។ ទោះបីជាអ្នកបានលុបវាចេញពីវេបសាយ ឬបណ្ដាញនោះមែន ប៉ុន្តែវាបានរក្សាទុក ឬ cached versions របស់វានៅតែមានព័ត៌មានទាំងនោះដដែល នៅលើម៉ាស៊ីនអ្នកដទៃទៀត។(See Guidelines for Publishing Information Online.)
  • សូមធ្វើការប្រុងប្រយ័ត្នចំពោះមនុស្សប្លែកមុខ (អ្នកដែលមិនដែលស្គាល់) បណ្ដាញអ៊ិនធឺណិតវាបង្កឲ្យមានការងាយស្រួលសម្រាប់អ្នកដែលមិនចង់បង្ហាញអត្តសញ្ញាណ និងគោលបំណងរបស់គេ។ (See Using Instant Messaging and Chat Rooms Safely.) សូមពិចារណាក្នុងការកំណត់មនុស្សដែលអ្នកអនុញ្ញាតិឲ្យធ្វើទំនាក់ទំនងជាមួយអ្នកតាមរយៈវេបសាយ ឬកម្មវិធីនោះ។ ប្រសិនបើអ្នកទាក់ទងជាមួយមនុស្សដែលអ្នកមិនដែលស្គាល់ សូមមានការប្រុងប្រយ័ត្នអំពីព័ត៌មានដែលអ្នកបានចែករំលែក ឬនៅពេលយល់ព្រមជួបពួកគេដោយផ្ទាល់។
  • ត្រូវមានការសង្ស័យ សូមកុំទាន់ជឿអ្វីទាំងអស់ដែលអ្នកគ្រាន់តែអាននៅក្នុងអ៊ិនធឺណិត។ ពួកគេអាចនិងចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានដែលខុស ដូចជាអត្តសញ្ញាណរបស់ពួកគេជាដើម។ វាអាចមិនមែនជាចេតនា​ក្នុងការព្យាបាទ វាអាចជាអចតនា ការបំផ្លើស ឬជាការកំប្លែងលេង។ សូមធ្វើការប្រុងប្រយ័ត្ន ពិចារណា និងព្យាយាមផ្ទៀងផ្ទាត់រកភាពត្រឹមត្រូវនៃព័ត៌មានទាំងនោះ មុនពេលធ្វើអ្វីមួយ។
  • វាយតម្លៃលើការកំណត់របស់អ្នក (settingsប្រើប្រាស់ privacy settings របស់កម្មវិធី ឬវេបសាយនោះ។ ការកំណត់ដើមរបស់កម្មវិធី ឬវេបសាយមួយចំនួនអាចអនុញ្ញាតិឲ្យគ្រប់គ្នាអាចមើលឃើញ profile របស់អ្នក ប៉ុន្តែអ្នក​អាចកែប្រែ និងកំណត់វាបាននៅក្នុង settings​ ដើម្បីកំណត់សម្រាប់មនុស្សដែលអ្នកស្គាល់ទើបអាចចូលមើល profile របស់អ្នកបាន។ វានៅតែជាហានិភ័យដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានប៉ះពាល់ទោះបីជាអ្នកបានរឺតបន្តឹងការកំណត់ក៏ដោយ ដូច្នេះសូមកុំចែករំលែកអ្វីដែលអ្នកមិនចង់ឲ្យឃើញជាសាធារណៈ។ កម្មវិធី ឬវេបសាយនោះអាចផ្លាស់ប្ដូរ​ការកំណត់នេះ​​ដោយកាលកំណត់ណាមួយ ដូច្នេះអ្នកត្រូវពិនិត្យសុវត្ថិភាព(security) និង privacy settings ឲ្យបានទៀងទាត់ដើម្បីឲ្យច្បាស់ថាជម្រើសសុវត្ថិភាពដែលអ្នកបានដាក់នៅតែមានសុវត្ថិភាព។
  • សូមប្រុងប្រយ័ត្នចំពោះកម្មវិធីដែលបង្កើតដោយភាគីទីបី (third-party applicationsកម្មវិធីដែលបង្កើតដោយភាគីទីបីអាចផ្ដល់ការកំសាន្ត ឬមុខងារជាច្រើន ប៉ុន្តែសូមប្រើប្រាស់ដោយការប្រុងប្រយ័ត្ន​នៅពេលដែល​សម្រេច​ចិត្ត​បើកដំណើរការកម្មវិធីណាមួយ។ ជៀសវាកម្មវិធីដែលគួរឲ្យសង្ស័យមួយចំនួន និងកែប្រែការកំណត់ (settings) ដើម្បីកំណត់ចំនួនព័ត៌មានដែលកម្មវិធីនោះអាចភ្ជាប់បាន។
  • ប្រើពាក្យសម្ងាត់ដែលខ្លាំង ការពារគណនីរបស់អ្នកជាមួយពាក្យសម្ងាត់ដែលពិបាកទាយ។ (See Choosing and Protecting Passwords.)។ ប្រសិនបើពាក្យសម្ងាត់របស់អ្នកត្រូវបានគេដឹងនោះ អាចនិងមាននរណាម្នាក់​អាចភ្ជាប់ចូលទៅក្នុងគណនីរបស់អ្នកហើយនិងបន្លំខ្លួនធ្វើជាអ្នក។
  • សូមពិនិត្យមើល privacy policies វេបសាយខ្លះអាចធ្វើការចែករំលែកព័ត៌មានរបស់អ្នកដូចជា អសយដ្ឋានអ៊ីម៉ែល ឬចំណង់ចំណូលចិត្តរបស់អ្នកជាមួយនិងក្រុមហ៊ុនដទៃទៀត។ ការធ្វើបែបនេះអាចបង្ករឲ្យមាន​ការកើនឡើងនៃ spam។(See Reducing Spam.)។
  • ធ្វើបច្ចុប្បន្នភាពកម្មវិធី (software web browser ឲ្យបានទៀងទាត់ តម្លើងកម្មវិធីដែលបានធ្វើបច្ចុប្បន្នភាព ការធ្វើដូចនេះ អ្នកវាយប្រហារមិនអាចវាយប្រហារតាមរយៈបញ្ហា ឬចំណុចខ្សោយដែលពួកគេបានដឹងនោះទេ។ (See Understanding Patches.) ប្រព័ន្ធដំណើរការភាគច្រើន (operating systems) គួរតែដាក់ឲ្យធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ (automatic updates)។ ប្រសិនបើជម្រើសនៃការដាក់ឲ្យធ្វើបច្ចប្បន្នភាព​ដោយស្វ័យប្រវត្តិ​នេះ​មាននៅក្នុងប្រព័ន្ធ ឬឧបករណ៍ប្រើប្រាស់នោះ អ្នកគួរតែបើកដំណើរការវា។
  • ប្រើប្រាស់ និងថែទាំកម្មវិធីប្រឆាំងមេរោគ កម្មវិធីប្រឆាំងមេរោគនិងជួយការពារកុំព្យូទ័ររបស់អ្នកប្រឆាំងនឹងមេរោគដែលវាបានដឹង ដូចនេះអ្នកអាចរកមើល និងលុបវាចោលមុនពេលដែលវាអាចបំផ្លាញកុំព្យូទ័រអ្នកបាន។ (See Understanding Anti-Virus Software.) ដោយសារតែអ្នកវាយប្រហារតែងតែធ្វើការបង្កើតមេរោគថ្មីៗ ដូចនេះការធ្វើបច្ចុប្បន្នភាពមានសារៈសំខាន់ណាស់។

កុមារងាយនឹងទទួលរងនូវការគំរាមកំហែងពីបណ្ដាញគេហទំព័រសង្គមនេះណាស់។ បើទោះបីជាមានគេហទំព័រមួយចំនួនបានរឹតបន្តឹងលើអាយុក៏ដោយ កុមារមួយចំនួនមិនបានបង្ហាញអាយុពិតរបស់ពួកគេនោះទេ ដូច្នេះពួកគេនៅតែអាចចូលទៅកាន់គេហទំព័រនោះបានដដែល។ តាមរយៈការបង្រៀន និងពន្យល់ពួកគេអំពីសុវត្ថិភាពក្នុងការប្រើប្រាស់អិនធឺណេត ដើម្បីឲ្យពួកគេមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់អនឡាញ និងណែនាំពួកគេអំពីគេហទំព័រដែលគួរតែប្រើប្រាស់ នោះឪពុកម្ដាយទាំងឡាយអាចប្រាកដចិត្តបានថាកូនរបស់ពួកគាត់និងក្លាយទៅជាអ្នកប្រើប្រាស់អិនធឺណេតប្រកបដោយសុវត្ថិភាព និងមានទំនួលខុសត្រូវ។(See Keeping Children Safe Online.)

៤. ឯកសារយោង

LEAVE A REPLY

Please enter your comment!
Please enter your name here