ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល ៤០ខែ នៅក្នុងប្រទេសម៉ាឡេស៊ីជុំវិញ ករណីឃាតកម្មលើលោក គីម ជុងណាម ដែលជាបងប្រុសរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុ ត្រូវបានដោះលែង ហើយនៅថ្ងៃសុក្រនេះ នៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
អ្នកស្រី Doan Thi Huong អាយុ ៣០ ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានដោះលែង ចេញពីគុកស្ត្រីនៅ Kajang នៅជាយក្រុងគូឡាឡាំពួរ ហើយត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មក ប្រទេសវៀតណាមវិញ នៅថ្ងៃនេះដែរ។
លោក គីម ជុងណាម ដែលជាបងប្រុសបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានសម្លាប់នៅអាកាស យានដ្ឋានអន្តរជាតិ កូឡាឡាំពួរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយថ្មាំពុលប្រភេទ VX ។
ស្រ្តីជាជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួន រយៈពេល ២ថ្ងៃក្រោយមកឃាតកម្ម និងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ប៉ុន្តែបានសារភាពពីកំហុសកាលពីខែមុន ចំពោះការចោទប្រកាន់ថា បានធ្វើឱ្យមានការឈឺចាប់ ពិតប្រាកដមែន។
អ្នកស្រី និងសហសេនីយម្នាក់ ទៀតដែលមានឈ្មោះ Siti Aisyah បានអះអាងថា ពួកគេជឿថា ពួកគេបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ ហើយត្រូវបានគេបោកបញ្ឆោតឱ្យ ទៅជាសកម្មភាពដាក់ថ្នាំ ដ៍សាហាវទៅលើមុខជនរងគ្រោះ ៕