បុគ្គលិក Google ផ្ទុះការតវ៉ាសាជាថ្មី ក្រោយក្រុមហ៊ុនប្រកាសប្តឹងផ្តល់លើអ្នកចូលរួម បាតុកម្មកាលពីឆ្នាំមុន

0

CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភានេះបានឲ្យដឹងថា ក្រុមអ្នកតវ៉ាបាននាំគ្នាប្រមូលផ្តុំ នៃឯការិយាល័យរបស់ក្រុមហ៊ុនយក្ស Google កាលពីថ្ងៃពុធម្សិលមិញនៅក្រោយពេល ដែលក្រុមហ៊ុនបានប្រកាស ពីផែនការក្នុងការសងសឹកទៅ នឹងក្រុមបាតុករប្រឆាំងនឹងខ្លួនកាលពីឆ្នាំទៅ។

មេដឹកនាំនៃក្រុមតវ៉ាបានធ្វើការ ស្នើឲ្យបុគ្គលិកក្រុមហ៊ុនដែលស្ថិតនៅតាមការិយាល័យធំៗ នានានៅលើពិភពលោកដើម្បីចូលរួមធ្វើការតវ៉ាលើកនេះ សាជាថ្មីបន្ទាប់ពីរយៈពេល ៦ខែមកហើយដែលការប្រមូលផ្តុំគ្នា បានធ្វើឡើងទៅនឹងព័ត៌មានអាស្រូវជាច្រើនរបស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងការ រំលោភបំពានផ្លូវភេទ។

តាមរយៈការប្រកាសនៅលើ Twitter, GOOGL ក្រុមអ្នកតវ៉ាដែលស្ថិតនៅក្នុងការិយាល័យ យ៉ាងហោចណាស់ទាំង១៥ព្រមទាំងនៅអង់គ្លេសផង បានអះអាងអំពីការចូលរួមតវ៉ាលើកនេះ។

គួរបញ្ជាក់ថាការពីខែវិច្ឆិកាឆ្នាំទៅ អ្នកចូលរួមតវ៉ាប្រឆាំងរាប់ពាន់នាក់នៅក្នុងទីក្រុងញូវយ៉កបាននាំគ្នា ធ្វើបាតុកម្មប្រឆាំងទៅនឹងសកម្មភាពអាស្រូវលើផ្លូវភេទ ពីសំណាក់ប្រធានផ្នែករបស់ក្រុមហ៊ុនទៅលើបុគ្គលិក។

ជាលទ្ធផល Google បានធ្វើការកែប្រែ គោលនយោបាយមួយចំនួនដើម្បីកែសម្រួល ចំណុចរសើបទាំងឡាយ ជាពិសេសប្រឆាំងទៅនឹងការរំលោភបំពាន ផ្លូវភេទទៅលើបុគ្គលិករបស់ខ្លួនប៉ុន្តែពួកគេដែលចូលរួមទាំងនោះ នឹងត្រូវប្រឈមមុខទៅនឹងការប្តឹងផ្តល់វិញពីសំណាក់ ក្រុមហ៊ុនយក្សអាមេរិកមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here