នាយករដ្ឋមន្ត្រីអង់គ្លេស បណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញដោយសារបញ្ហា បែកធ្លាយព័ត៌មានសំងាត់

0

ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បត៍ ទី២ ខែឧសភានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានសម្រេចចិត្តបណ្តេញ លោករដ្ឋមន្ត្រីការពារជាតិ Gavin WIlliamson ហើយជុំវិញបញ្ហាពាក់ព័ន្ធ នឹងការបែកធ្លាយការសម្រេចចិត្ត ដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ទៅដល់ដៃក្រុមហ៊ុន Huawei ។

លោកស្រី May បានបង្ហាញការភ្ញាក់ផ្អើល យ៉ាងខ្លាំងអំពីព័ត៌មានដ៏សំងាត់មួយ ដែលត្រូវបានកាសែត Daily Telegraph បានចេញផ្សាយថា រដ្ឋាភិបាលអង់គ្លេស បានសម្រេចចិត្តនឹង អនុញ្ញាតិឲ្យក្រុមហ៊ុនយក្សចិន Huawei ក្នុងការធ្វើការចរាចរណ៍ ផ្នែកខ្លះនៃប្រទេសជាមួយ នឹងបច្ចេកវិទ្យាអ៊ិនធឺណេត 5G ។

សេចក្តីប្រកាសដែល ត្រូវបានធ្វើឡើងដោយ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា លោកស្រី May មានការបាត់បង់ទំនុកចិត្ត យ៉ាងខ្លាំងទៅលើលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ហើយក៏បានធ្វើការស្នើឲ្យ លោកចុះចេញពីតំណែងភ្លាមផង នៅល្ងាចថ្ងៃដដែលនោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here