ដើម្បីការពារខ្លួនដើម្បីសន្តិសុខនិងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម អ្នកគួរតែ៖
- ១. ប្រើប្រាស់លេខសម្ងាត់ដែលខ្លាំងចាប់ពី ៨ តួអក្សរឡើង (មានតួអក្សរ លេខ និងសញ្ញា បញ្ចូលគ្នា)
- ២. ដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរស្រទាប់ 2 Factor Authentication
- ៣. មិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ឬព័ត៌មានណាដែលគួរឲ្យសង្ស័យ ឬមានប្រភពមិនច្បាស់លាស់
- ៤. ត្រួតពិនិត្យទៅលើសារដែលផ្ញើរមកតាម Facebook Messenger ឲ្យបានច្បាស់ ឬបើអាចសូមធ្វើការផ្ទៀងផ្ទាត់ជាមួយអ្នកដែលបានផ្ញើរអ្វីមកអ្នកជាមុនសិន
- ៥. សូមគិតឲ្យបានពីរ ឬបីដងមុននឹងចុចទៅលើអ្វីមួយ
- ៦. សូមធ្វើការត្រួតពិនិត្យរកប្រភពព័ត៌មានជាមុនសិន ឬសាកសួរអ្នកជំនាញផ្នែកនេះ ដើម្បីជៀសវាងការបាត់បង់ដោយប្រការណាមួយ
- ៧. សូមរាយការណ៍ទៅកាន់ [email protected] អំពីបញ្ហានេះ
