
ទិន្នន័យអាថ៌កំបាំងមានចំនួនជិត៨០ លាន រងផលប៉ះពាល់ដល់ទៅ៦៥ ភាគរយ នៅសហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវសន្តិសុខ Noam Rotem និង Ran Locar រកឃើញមូលដ្ឋានទិន្នន័យទំងំ ២៤ GB ដែលគេបង្ហោះដោយម៉ាស៊ីនបម្រើ Microsoft cloud របស់ក្រុមហ៊ុន Microsoft ។
ទិន្នន័យនោះមានផ្ទុកទិន្នន័យសំខាន់ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋអាមេរិកដោយនៅក្នុងគ្រួសារនីមួយៗមានឈ្មោះពេញរបស់ពួកគេ ស្ថានភាពអាពាហ៍ ពិពាហ៍ បញ្ចីប្រាក់ចំណូល អាយុនិងច្រើនទៀត។ នេះមិនមែនជាឧបទ្ទវហេតុដំបូងដែលទាក់ទងនឹងការលេចធ្លាយទិន្នន័យគ្រួសារ កាលពីរយៈពេលពីរឆ្នាំ មុនមូលដ្ឋានទិន្នន័យដ៏ធំមួយ ដែលមានចំនួន ១២៣ គ្រួសាររបស់សហរដ្ឋអាមេរិកលេចធ្លាយតាមអ៊ីនធឺរណិត ដែលរក ឃើញដោយក្រុមហ៊ុនវិភាគទិន្នន័យមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា។
ប៉ុន្តែការលេចធ្លាយ នេះមានផ្ទុកព័ត៌មានស៊ីជម្រៅមួយចំនួនដែលរួមមានឈ្មោះមនុស្ស អាស័យដ្ឋាន និងប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋដែលមានតម្លៃខ្ពស់សម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រសិនបើពួកគេអាចរកឃើញមូលដ្ឋានទិន្នន័យទាំងនោះ។ យោងទៅតាមប្រភពរបាយការណ៍របស់ vpnmentor ឃ្លាំងទិន្នន័យហាក់ដូចជាប្រភេទគ្រួសារតែមិនមែនជាបុគ្គលទេ។
អ្នកស្រាវជ្រាវ រកឃើញកូដបង្ហាញពីចំណងជើង, ភេទ, ស្ថានភាពគ្រួសារ, ប្រាក់ចំណូល, ស្ថានភាពម្ចាស់ផ្ទះ និងប្រភេទលំនៅដ្ឋាន។ ទិន្នន័យផ្ទាល់ខ្លួន ដែលលេចធ្លាយទិន្នន័យនោះនាំឱ្យជនរងគ្រោះ ធ្លាក់ទៅក្នុងការវាយប្រហារតាមអ៊ីធឺរណិតផ្សេងៗរាប់បញ្ចូលទាំងសារឥតការ និងការបន្លំដែលនាំមកនូវការវាយប្រហារទំនើបតាមរយៈកម្មវិធីកម្ចាត់មេរោគនិង ransom ware ។ “កត្តានេះធ្វើឱ្យយើងសង្ស័យថា មូលដ្ឋានទិន្នន័យនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនថែទាំសុខភាព ឬក្រុមហ៊ុនផ្សេងទៀត។ ទោះយ៉ាងណាក៏ដោយព័ត៌មានរំពឹងថា គេនឹងអាចរកឃើញនៅក្នុងមូលដ្ឋានទិន្នន័យ ដែលជាកម្មសិទ្ធិរបស់ឈ្មួញកណ្តាល ឬធនាគារដែលធ្លាប់បាត់។
ឧទាហរណ៍ ទិន្ន័យទាំងនេះមិនមានគោលនយោបាយឬលេខគណនី លេខសន្តិសុខសង្គម ឬប្រភេទការបង់ប្រាក់ទេ “។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Micro soft និយាយថា គេជូនដំណឹងដល់ម្ចាស់គេហទំព័រនេះ ហើយកំពុងចាត់វិធានការសមស្រប ដើម្បីជួយអតិថិជនយកទិន្នន័យចេញរហូតទាល់តែវាអាចត្រូវធានាអោយមានសុវត្ថិភាព ប៉ុន្តែក្រុមហ៊ុន Microsoft បដិសេធមិនបង្ហាញប្រាប់អតិថិជនពីទិន្នន័យដែលមិនការពារទាំងនោះទេ។


ប្រភពព័ត៌មាន ៖