គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតម្លៃ Bitcoin បានមានការប្រែប្រួលខ្លាំង ដោយកើនឡើងខ្ពស់ជាង ៦ ០០០ ដុល្លារក្នុងមួយកាក់ ដែលជាតម្លៃខកខានកើតមានអស់រយៈពេលជាង ៦ ខែមកហើយ។
រូបិយប័ណ្ណឌីជីថលមួយនេះហាក់ឡើងចុះឥតឈប់ឈរនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយធ្លាប់ឡើងខ្ពស់បំផុតដល់ ១៩ ០០០ ដុល្លារកាលពីខែធ្នូ ឆ្នាំ ២០១៧ តែក្រោយមកធ្លាក់ខ្លាំងមកសល់ត្រឹម ៣ ១០០ ដុល្លារនៅខែធ្នូ ឆ្នាំ ២០១៨ តែក្រោយមកតម្លៃរាងឡើងបន្តិចម្តងៗមកទល់ពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃព្រហស្បតិ៍តម្លៃ Bitcoin កើនដល់ទៅ ៦ ០៧៦ ដុល្លារ ក្នុងមួយកាក់ ដែលជាតម្លៃខ្ពស់បំផុតមួយ ធៀបនឹងថ្ងៃទី ១៥ វិច្ឆិកាកើនបាន ៦ ២៩៥ ដុល្លារ។ នេះបើយោងតាមទិន្នន័យពី CoinDesk ។ តាមការប៉ាន់ប្រមាណតម្លៃនេះសោត មានការកើនឡើងប្រមាណ ៦០ ភាគរយនៅឆ្នាំ ២០១៩។
ការកើនឡើងជាសញ្ញាឆ្លើយតបទៅនឹងឥទ្ធិពលនៃកិច្ចបង្កើនការវិនិយោគទុន ដោយកន្លងទៅថ្មីៗនេះក្រុមហ៊ុន Fidelity Investments ទើបតែចាប់ផ្តើមបើកដំណើរការឲ្យអតិថិជនអាចធ្វើការទិញលក់រូបិយប័ណ្ណឌីជីថល ស្របពេលវេទិកាជួញដូរ Robinhood ក៏ដើរលើគន្លងដូចគ្នានេះផងដែរ។
រំឭកនៅពីក្រោយភាពជោគជ័យ Bitcoin ក៏ប្រឈមនូវបញ្ហាមួយចំនួន សោតយ៉ាងដូចកាលពីប៉ុន្មានថ្ងៃមុនក្រុម Hacker ទើបតែវាយប្រហារលួចបានរូបិយប័ណ្ណនេះ ៧ ០០០ កាក់ដែលគិតជាសាច់ប្រាក់សរុបប្រមាណ ៤០ លានដុល្លារជាការខាតបង់របស់ក្រុមហ៊ុន Binance។
